បុរស​សំឡេង​ពីរ​​រូបនេះ​​នៅតែ​មិនធម្មតា​​ពេល​បង្ហាញខ្លួន​​នៅ​AGT​វគ្គ​ពាក់កណ្ដាល​​ផ្ដាច់ព្រ័ត្រ​

05-02-2020 4:14 pm 598
រូបភាពលោកMarcelito Pomoyពេលសម្ដែង

​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​"America’s Got Talent: The Champions" ផ្ដល់ឱកាស​ដល់​អ្នកមាន​សមត្ថភាព​បំផុត អ្នក​ដែលមាន​ការគាំទ្រ​ខ្លាំង​បំផុត​ក្នុង​ការប្រកួត​America’s Got Talent​កន្លងមក និង​អ្នក​ធ្លាប់បាន​ប្រកួត​Got Talent​ទូទាំង​ពិភពលោក ចូលរួម​ប្រកួតប្រជែង​សមត្ថភាព​ជាថ្មី​។ ក្នុងនោះ​ក៏មាន​បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​ឈ្មោះ​Marcelito Pomoy​ផងដែរ ដែល​លោក​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​អំឡុងពេល​ចូល​ប្រកួត​។ លោក​បាន​បង្ក​ការភ្ញាក់ផ្អើល​ម្ដងទៀត​នៅ​"America’s Got Talent: The Champions"​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មាន​ការគាំទ្រ​ពេញ​ស្ទូឌីយោ​ហើយ​គណៈកម្មការ​ទាំងបួ​ន​រូប​ក៏​កោតសរសើរ​សមត្ថភាព​លោក​យ៉ាងខ្លាំង ក្នុងការ​ច្រៀង​ចម្រៀង​សំឡេង​ប្រុស​ផង​ស្រី​ផង​។​

​ចង់ដឹង​អស្ចារ្យ​ប៉ុនណា​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

ព័ត៌មានផ្សេងទៀត