​តុលាការ​បន្ត​សវនាការ​សំណុំរឿង​ក្បត់ជាតិ​លោក​កឹម សុខា​ សប្តាហ៍ទី៤

05-02-2020 11:04 am 254

​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ​នេះ បាន​បន្ត​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង «​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស​» របស់លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បន្ត​សួរដេញដោល​លើ​សកម្មភាព​របស់​លោក ចាប់ពី​ឆ្នាំ​២០០៧ រហូតដល់​ឆ្នាំ​២០១២​។​

​នេះ​ជា​សប្តាហ៍​ទី​៤ និង​ជា​សវនាការ​លើក​ទី​១០ នៃ​ការជំនុំជម្រះ​លើ​សំណុំរឿង​ក្បត់ជាតិ​របស់ លោក កឹម សុខា ដែលជា​មូលហេតុ​ចម្បង នាំឲ្យ​មាន​ការរំលាយ​គណបក្សស​ង្គ្រោះ​ជា​តិ នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​សវនាការ​នេះ មាន​វត្តមាន​ជនជាប់ចោទ កឹម សុខា​, មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ លោក គី តិច​, មេធាវី​របស់​ជនជាប់ចោទ រួម​ទាំង​តំណាង​ទូត អង្គការ​សង្គម​ស៊ីវិល សមាគម និង​អ្នកសារព័ត៌មាន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត