សង្គមស៊ីវិលអះអាងអំពីការព្យាយាមដោះស្រាយបញ្ហាជាមួយអាជ្ញាធរមូលដ្ឋាន

04-02-2020 4:44 pm 131

លោកស ខេង ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានជំរុញឲ្យអង្គការសង្គមស៊ីវិល និងសមាគមផ្ដល់ព័ត៌មានឲ្យបានជាក់លាក់អំពីករណីអាជ្ញាធរមូលដ្ឋានគៀបសង្កត់ ឬរឹតត្បិតសិទ្ធិសេរីភាពនៅពេលមានការរៀបចំការជួប ជាមួយប្រជាពលរដ្ឋនៅតាមបណ្ដារាជធានី-ខេត្តនានា។

ជាមួយគ្នានេះលោកស ខេង ក្នុងពិធីបើកវេទិការស្ដីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៤ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ក៏បានលើកឡើងថា អង្គការសង្គមស៊ីវិល និងសមាគមមួយចំនួន បានបំប៉ោងព័ត៌មានថា អាជ្ញាធរថ្នាក់ក្រោមជាតិ រឹតត្បិតសិទ្ធិសេរីភាព ឬគៀបសង្កត់រហូតដល់រាប់រយករណី ប៉ុន្ដែនៅពេលឲ្យបង្ហាញព័ត៌មានជាក់លាក់ ដើម្បីរួមគ្នាពិភាក្សាដោះស្រាយបែរជាមិនហ៊ានទៅវិញ។

បើតាមមន្ត្រីអង្គការសង្គមស៊ីវិលចំនួន២រូប បានអះអាងថា បញ្ហាដែលអាជ្ញាធរមូលដ្ឋានគៀបសង្កត់ ឬរឹតត្បិតសិទ្ធិសេរីភាពនៅពេលមានការរៀបចំការជួបជាមួយប្រជាពលរដ្ឋ គឺតំណាងអង្គការសង្គមស៊ីវិល និងសមា គមទាំងនោះព្យាយាមដោះស្រាយ ជាមួយអាជ្ញាធរនៅមូលដ្ឋាននោះតែម្ដង ដោយមិនបានរាយការណ៍មកកាន់ថ្នាក់ជាតិនោះឡើយ។

ជាបន្តសូមស្ដាប់កិច្ចសម្ភាសន៍រវាងលោកឃួន សុភ័ក្រ ជាមួយលោកសឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា និងជាមួយលោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

ព័ត៌មានផ្សេងទៀត