ក្រសួង​ធនធានទឹក​​៖​ខេត្ត​មួយចំនួន​នៅជាប់​មាត់សមុទ្រ​​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​​

04-02-2020 8:44 am 391

​យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ថា តាមរយៈ​ការតាមដាន​ស្ថានភាព អាកាសធាតុ​ជាប់​ជា​បន្តបន្ទាប់​សង្កេតឃើញ​ថា ចាប់ពី​ថ្ងៃទី​០៤ ដល់ ទី​១០ ខែ​កុម្ភៈ ជ្រលង​សម្ពាធ​ខ្ពស់​រំកិល​គ្របដណ្តប់​លើ​កម្ពុជា​។​

​ដែល​ស្ថានភាព​បែបនេះ​ធ្វើឲ្យតំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសានចាប់ពី​ថ្ងៃទី​៤-៨ ខែ​កុម្ភៈ ធាតុអាកាស​ត្រជាក់​នៅ​ពេលព្រឹក សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៧-២១​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៩-៣២​អង្សា​សេ​។​

​រីឯ​តំបន់​វាលទំនាប​កណ្តាល សីតុណ្ហភាព​អប្បបរមាមាន​ពី​២០-២៣​អង្សា​សេ សីតុណ្ហភាព​អតិបរមាមាន​ពី​៣១-៣៣​អង្សា​សេ​។ ​ចំណែកឯ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមាមាន​ពី​២២-២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមាមាន​ពី​៣១-៣៣​អង្សា​សេ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៩-១០ ខែ​កុម្ភៈ ផ្នែក​មួយចំនួន​នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម និង​ខេត្ត​នៅជាប់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​៕

ព័ត៌មានផ្សេងទៀត