រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានស្នើដល់អង្គការសង្គមស៊ីវិល ដែលជួបប្រទះនូវបញ្ហាដោយសារអាជ្ញាធរមូលដ្ឋានធ្វើការគៀបសង្កត់ ត្រូវផ្ដល់ព័ត៌មានឱ្យបានជាក់លាក់អំពីទីកន្លែងកើតហេតុ ដោយកុំចេះតែបំប៉ោងព័ត៌មានឱ្យសោះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់ថា កន្លងមកអង្គការសង្គមស៊ីវិលមួយចំនួន ចេះតែបំប៉ោងព័ត៌មាន ដល់ឱ្យផ្ដល់ព័ត៌មានជាក់លាក់ បែរជាមិនហ៊ានទៅវិញ។ ជាមួយគ្នានោះលោក ស ខេង បានអះអាងថា លោកបានណែនាំមន្ត្រីរបស់ខ្លួន និងបានធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះសព្វថ្ងៃ។ ជាងនេះទៅទៀតលោកថា រាល់៦ខែម្ដង លោកបានណែនាំមន្ត្រីរដ្ឋាភិបាល ឱ្យធ្វើបញ្ជីបច្ចុប្បន្នភាពនៃបញ្ហានៅមូលដ្ឋានផងដែរ……………
សំឡេង៖