លោក ស ខេង បើកវេទិកាស្ដីពីភាពជាដៃគូររវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៤

03-02-2020 10:00 am 333

លោកស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីបើកវេទិកា ស្ដីពីភាពជាដៃគូររវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៤ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ដោយមានការចូលរួមពីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងក្រសួងពាក់ព័ន្ធ ប្រតិភូរាជរដ្ឋាភិបាល អភិបាល អភិបាលរងរាជធានី ខេត្ត ស្នងការ ស្នងការងរាជធានី ខេត្ត មេបញ្ជាការមេបញ្ជាការរងរាជធានី ខេត្ត ព្រមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ ៕

វេទិកានេះរៀបចំឡើង ដើម្បីបន្តពិនិត្យឡើងវិញនូវវឌ្ឍន៍ភាព នៃវេទិកាស្តីពីភាពជា ដៃគូរវាងរាជ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ ដែលបានរៀបចំឡើងកាលពីពេលកន្លងទៅ។ សូមជម្រាបថា បច្ចុប្បន្នសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ រួមទាំងសហគមន៍នានាក្នុង មូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពស្របតាមច្បាប់ធរមាន ដោយគ្មានការ ហាមឃាត់ ឬរារាំង ហើយមិនតម្រូវឲ្យជូនដំណឹងជាមុន ក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃ ទៅអាជ្ញាធរមូល ដ្ឋានឡើយ៕ 

 

ព័ត៌មានផ្សេងទៀត