សន្និសីទកាសែត​​ស្តីពី​”​បច្ចុប្បន្នភាព​ និង​វឌ្ឍនភាព​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​”​

03-02-2020 8:09 am 145

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី “​បច្ចុប្បន្នភាព និង​វឌ្ឍនភាព របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​” ដែល​នឹង នា​វេលា​ម៉ោង ៩:៣០​នាទី​ព្រឹក នៅ​សាលប្រជុំ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​សន្និសីទ​នេះ មាន​ទិសដៅ និង​គោលបំណង​បង្ហាញជូន ដល់​សាធារណជន​ឱ្យបាន យល់ច្បាស់​ពី​សកម្មភាព និង​សមិទ្ធផល​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ក្នុងទិសដៅ​ស្នូល​ជំរុញ គោលនយោបាយ​អភិបាល​កិច្ច​ល្អ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​សូម​ជំរាបជូន​ថា វាគ្មិន​ដែល​នឹង​អញ្ជើញ​ចូលរួម​គឺ​៖ លោក ស្រី វុ​ឌ្ឍ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ៕

ព័ត៌មានផ្សេងទៀត