កម្ពុជា​នឹង​បាត់​សិទ្ធិ​ជា​ម្ចាស់ផ្ទះ​​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​ទេ​ ប្រសិន​ស្ថានភាព​​នយោបាយ​​នៅតែ​បែបនេះ​?​

02-02-2020 4:16 pm 1586

​នៅ​ខែវិច្ឆិកា ចុងឆ្នាំ​២០២០ ខាងមុខនេះ កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឹរ៉ុប​(ASEM) លើក​ទី​១៣​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​ហ៊ុន សែន បានបង្ហាញ​នូវ​មោទកភាព​ជាខ្លាំង និង​ចាត់ទុក​កិច្ចប្រជុំ ដែល​កម្ពុជា​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ថា​ជា​ប្រវត្តិសាស្ត្រ​ការទូត​ដ៏​ធំ​បំផុត​សម្រាប់​កម្ពុជា ។​

​តែ​យ៉ាងណា អ្នកតាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា លោក​បណ្ឌិត​មាស នី អះអាងថា សេចក្តីសម្រេច យក​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ គឺធ្វើឡើង​តាំងពី​អាណត្តិ​ទី​៥​មកម្ល៉េះ ពោលគឺ​តាំងពី​កម្ពុជា មិនទាន់មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​។​លោក​មាស នី ថា កិច្ចប្រជុំ​នេះ អាច​នឹងមាន​ការផ្លាស់​ប្តូរ ឬ​លើក​ទៅធ្វើ​ប្រទេស​ផ្សេង​វិញ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិទី​៦​នេះ មិនបាន​ធ្វើឲ្យ​ប្រសើរឡើង នូវ​លម្ហ​នយោបាយ សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ទេនោះ​។ លោក​ថា អឺរ៉ុប កំពុង​តាមដាន​កម្ពុជា លើ​បញ្ហា​នេះ ។ តើ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែវិច្ឆិកា ចុងឆ្នាំ​២០២០ ខាងមុខ អាច​ផ្លាស់ប្តូរ មែន​ឬទេ ប្រសិន​ស្ថានភាព​នយោបាយ​នៅតែ​បែបនេះ​? .....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​ពី​លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត