​លោក​ហ៊ុន សែន​​នឹង​ទៅ​ប្រជុំ​កំពូល​ពិភពលោក​​នៅ​កូរ៉េខាងត្បូង​សប្ដាហ៍​ក្រោយនេះ​​

01-02-2020 2:38 pm 401

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក ឆ្នាំ​២០២០ នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល ស្ដីពី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​មនុស្ស នៅ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២០​។ នៅក្នុង​នោះ​មាន​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន និង​មន្ត្រី​មួយចំនួន​អមដំណើ​រលោក​ផងដែរ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២០៕


 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត