រឿង​EBA អ្នកតាមដាន​ថា អាច​ដក​ខ្លះ​ទុក​ខ្លះ មិន​ដក​ទាំងស្រុង ឬ​ទុក​ទាំងអស់​ទេ​

31-01-2020 5:30 pm 704

​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងការបរទេស នៅ​ថ្ងៃទី​៣១ មករា នេះ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​យ៉ាងច្បាស់​ម្តង​ទៀតថា កម្ពុជា​មិនឱ្យ​បរទេស​ណា​មក​ដឹកច្រមុះ​ឡើយ ហើយក៏​មិន​យក​អធិបតេយ្យ​ជាតិ ទៅ​ដូរ​នឹង​ការអនុគ្រោះ​ពន្ធ ឬ​ជំនួយ​ណា​ទាំងអស់​។​

​បើ​ទោះ​អះអាង​បែបនេះ ប៉ុន្តែ​កន្លងមក ភាគី​ទាំងពីរ​គឺ​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​កម្ពុជា បានធ្វើការ​ជាមួយ​គ្នាច្រើន លើ​បញ្ហា​នេះ ដើម្បី​រក​ចំណុចរួម​។ តែ​យ៉ាងណា​ភាគី​ទាំងពីរ ហាក់​ទ័លច្រក​រៀងខ្លួន។

​បែបនេះ​ក្តី លោក​អ៊ូ ច័ន្ទ​រ័ត្ន អតីត​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, លោក​បណ្ឌិត​យ៉ង សាំង​កុមារ ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​តែងតែ​តាមដាន​លើ​បញ្ហា​EBA​នេះ​កន្លងមក និង​លោក​បណ្ឌិត​គិន ភា ជា​មន្ត្រីជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ក៏បាន​តាមដាន​បញ្ហា​EBA​នេះ កន្លងមក​ដែរ បាន​អះអាង​ស្រដៀង​គ្នា ថា​លទ្ធភាព​EBA​សម្រាប់​កម្ពុជា អ្នកតាមដាន​ថា អាច​ដក​ជា​ដំណាក់កាល ឬ​ដក​ខ្លះ​ទុក​ខ្លះ មិន​ដក​ទាំងស្រុង ឬ​ទុក​ទាំងអស់​ទេ .....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​លោក​អ៊ូ ច័ន្ទ​រ័ត្ន​, លោក​បណ្ឌិត​យ៉ង សាំង​កុមារ និង​លោក​បណ្ឌិត​គិន ភា តាមរយៈ​ការសាកសួរ​ពី​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  បញ្ហាEBA

ព័ត៌មានផ្សេងទៀត