ថ្នាំពេទ្យ​អាចឲ្យ​មនុស្ស​ស្លាប់បាន​

30-01-2020 6:10 pm 271

​ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព និង​ឱសថ​នៃ​មន្ទីរពេទ្យ Greifwalk របស់​អាល្លឺម៉ង់ លោកស្រី​ឱសថការី ធេ​ត្រា ធើរ​ម៉ា​នន៍​ឲ្យដឹងថា ៥​ភាគរយ នៃ​អ្នកជំងឺ​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំ​។ ចំណែក​ស្ថាប័ន​ឱសថ និង​ផ​លលិត​ផល​ថ្នាំពេទ្យ របស់​ប្រទេស​អាល្លឺម៉ង់ បាន​អះអាង​ដូចគ្នានេះដែរ ហើយ​ថា មានអ្ន​ជំងឺ​បណ្តាលមកពី​ការប្រើ ប្រាស់​ថ្នាំ​ក្នុង​១​ឆ្នាំៗ​ប្រហែល ៣០០,០០០​នាក់​។ លោក​វេជ្ជបណ្ឌិត​ហ្គ្រេ​ដ ហ្គេស​ហ្គើ​រ អ្នក​ពិសោធន៍​ផ្នែក​សុខភាព នៅ​ក្រុងប្រ៊ី​មែន​បានឲ្យដឹងថា ក្នុង​១​ឆ្នាំ មាន​អ្នក​បាត់​បង់ជីវិត ដោយសារ​ផលប៉ះពាល់​ពី​ថ្នាំពេទ្យ ប្រហែល ១៦,000 ទៅ​២៥,000​នាក់​។​

​ថ្នាំពេទ្យ​គ្រប់​ប្រភេទ ដែល​មនុស្ស​យើង​លេប​ចូលទៅ អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​បាន គឺ ២​នាក់​ក្នុងចំណោម​៣​នាក់ នៃ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ មាន​ចេញឈាម​ក្នុង​ក្រពះ និង​ធ្វើឲ្យ​រលាក​ក្រពះ បណ្តាលមកពី​ថ្នាំ​ព្យាបាល អាការ​ឈឺ​ចុកចាប់ ឬ​ការបន្ថយ​ជាតិ​ស្ករ ដោយ​លេបថ្នាំ​ព្យាបាល អាការ​ឈឺ​ចុកចាប់ ឬ​ការបន្ថយ​ជាតិ​ស្ករ ដោយ​លេបថ្នាំ​សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​សរសៃឈាម និង​បេះដូង រួមទាំង​ការប្រើ​ថ្នាំ​នៃ​មនុស្ស​ចាស់ជរា ដែលមាន​ជំងឺលើសឈាម កម្រិត​កូលេ​ស្តេ​រ៉ូល​ខ្ពស់ និង​ជំងឺ​វង្វេងវង្វាន់​ផងដែរ​។ យ៉ាងណាក៏ដោយ មនុស្ស​ម្នាក់ៗ​មិនអាច​ចៀស​ផុតពី​ការប្រើប្រាស់​ថ្នាំពេទ្យ​បាន នៅពេល​មាន​បញ្ហា​សុខភាព ឬ​ជំងឺ​ផ្សេងៗ ប៉ុន្តែ គួរ​ប្រើប្រាស់​ថ្នាំពេទ្យ​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាពថ្នាំពេទ្យ

ព័ត៌មានផ្សេងទៀត