លោកហ៊ុនសែន៖ បិទការហោះហើរពីចិនទាំងអស់ ជាផ្នែកមួយសម្លាប់សេដ្ឋកិច្ចកម្ពុជា

30-01-2020 4:11 pm 296

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានលើកឡើង ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការបិទការហោះហើរពីចិនទាំងអស់មកកម្ពុជា ដោយសារតែបញ្ហាជំងឺរលាកសួតប្រភេទថ្មី បង្កឡើងដោយវីរ៉ូសកូរ៉ូណានោះ គឺជាផ្នែកមួយនៃការសម្លាប់សេដ្ឋកិច្ចកម្ពុជា និងម្យ៉ាងទៀតក៏ជាផ្នែកមួយនៃការបន្ថយទំនាក់ទំនងរវាងកម្ពុជា និងចិនផងដែរ។

លោកហ៊ុន សែន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ថា កម្ពុជាមិនចាំបាច់ប្រកាសបិទការធ្វើដំណើរពីទីក្រុងវូហាន ដែលជាទីក្រុងកើតមានជំងឺបង្កឡើងដោយវីរ៉ូសកូរ៉ូណានោះទេ គឺ អាជ្ញាធរចិនបានបិទរួចទៅហើយ។ ទាក់ទងនឹងប្រកាសរបស់លោកហ៊ុន សែន ដែលថាមិនបិទការហោះហើរទាំងអស់ពីចិនមកកម្ពុជា និងពីកម្ពុជាទៅចិននោះ ត្រូវបានអ្នកជំនាញលើវិស័យទេសចរណ៍ និងអ្នករកស៊ី លើវិស័យទេសចរណ៍បានបង្ហាញការគាំទ្រ និងចាត់ទុកថាជាការសម្រេចមួយដ៏ត្រឹមត្រូវ។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍ របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 

 

ព័ត៌មានផ្សេងទៀត