ក្រសួងការងារ ៖ដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌សម្រាប់ការជ្រើស​រើស ពលករឯកជន

29-01-2020 4:27 pm 125
  ស្តាប់
ស្តាប់ជាសំឡេង

 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌សម្រាប់ទីភ្នាក់ ងារជ្រើសរើសឯកជនកម្ពុជា ដោយជឿជាក់ថានឹងធានាការធ្វើទេសន្តរប្រវេសន៍ ការងាររបស់ពលករ ទទួលបានលទ្ធផលជោគជ័យ និងបទពិសោធន៍ជាវិជ្ជមាន ក៏ដូចជាទទួលបាននូវការការពារសិទ្ធិពួកគេផងដែរ។ការប្រកាសដាក់ឱ្យប្រើប្រាស់ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក អ៉ិត សំហេង នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ។

ក្រមសីលធម៌នេះ គឺជាឧបករណ៍មួយដែលអាចអនុវត្តបានដោយទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់ ដោយបានដាក់ចេញនូវគោលការណ៍គ្រឹះជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់អនុវត្តប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ខ្ពស់ក្នុងការគ្រប់គ្រងការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស។

ក្រមសីលធម៌នេះនឹងរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការការពារ ការលើកកម្ពស់សិទ្ធិការងារ ក៏ដូចជាសុខុមាលភាពរបស់ពលករទាំងនៅក្នុងស្រុក និងនៅបរទេស។លើសពីនេះទៀត នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ប្រកបដោយគណនេយ្យភាពផង ហើយក៏ជាប្រភពដែលមានសារៈប្រយោជន៍ សម្រាប់ពលករ អាចបញ្ជាក់បាន អំពីការរំពឹងទុករបស់ពលករពីទីភ្នាក់ងារជ្រើសរើសឯកជន ដែលទាក់ទងទៅនឹងបទពិសោធន៍ទេសន្តរប្រវេសន៍ការងាររបស់ពួកគេ។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសបានចំនួន៦ ប្រទេសគឺ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សឹង្ហបូរី និងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ ១លាន២សែននាក់៕ 

 ពាក្យគន្លឹះ  ក្រសួងការងារពលករ

ព័ត៌មានផ្សេងទៀត