ផ្លែ​ចេក​ជួយ​ព្យាបាល​ប្រគ្រីវ ឈឺទ្រូង​និង​ជួយ​ផ្តាច់​បារី​

28-01-2020 6:01 pm 238

​ចេក ជា​ផ្លែឈើ​ដែល​ងាយ​ស្វែងរក និង​មាន​តំលៃថោក​សមរម្យ ប៉ុន្តែ​ផ្តល់​សារប្រយោជន៌ យ៉ាងច្រើន ទាំង​ផ្នែក​សុខភាព​និង​សម្រស់​។ នៅក្នុង​ផ្លែ​ចេក​សម្បូរ​ទៅដោយ​វីតាមីន A, B6, B12, កាល់ស្យូម ផូស្វ័​រ ប៉ូ​តា​ស្យូម ការ​បូ​អ៊ី​ដ្រាត ថាមពល ព្រមទាំង​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​បាន​ទៀតផង​។ ទទួលទាន​ផ្លែ​ចេក​អាចជួយ​៖

ព្យាបាល​ប្រគ្រីវ អ្នក​ដែល​កើត​ប្រ​គីវ​នៅ​ជើង និង​កំភួនជើង​ញឹកញាប់ បើសិនជា​ទទួលទាន​ចេក​ជាប្រចាំ នឹង​បាត់​ដោយ​ខ្លួនឯង​។​

​ជួយ​ផ្តាច់​បារី ផ្លែ​ចេក​មាន​វីតាមីន B6 , B12, ប៉ូ​តា​ស្យូម ម៉ាញេស្យូម ជួយ​ចម្រើន​រាងកាយ មិនឲ្យ​ឃ្លា​ននីកូទីន ដែល​ធ្វើឲ្យ​អ្នក​ផ្តាច់បារី​បានយ៉ាង​ងាយស្រួល​។​

​ឈឺ​ដើមទ្រូង អាការ​ឈឺ​ចុក​ណែន​នៅ​ដើមទ្រូង មាន​មូលហេតុ​មកពី​ក្រពះ ដែលមាន​អាស៊ីដ​ច្រើនពេក​។ បញ្ហា​នេះ​អ្នក​អាច​ទទួលទាន​ចេក​ខ្ចី ដែល​ហាល​ស្ងួត ជួយ​បន្ថយ​អាស៊ីត​បាន​។​

​តានតឹង​ប្រព័ន្ធ​ប្រសាទ​ធ្វើការ​មិន​បានល្អ ចេក​មាន​សារធាតុ​អាហារ ដែល​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ ដោយផ្ទាល់ មាន​វីតាមីន B ថែមទាំង​ជួយ​បំបាត់​ការ​ទទួលទាន កំប៉ិច​បំប៉ុក​បាន​ទៀត​។ នៅពេល​ឃ្លាន អ្នក​គួរ​ទទួលទាន​ចេក ជំនួស​សូកូឡា​ជា​ការល្អ​៕​ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាពផ្លែចេក

ព័ត៌មានផ្សេងទៀត