ជំងឺមហារីក​សួត​៩០​ភាគរយ ​កើតឡើង​ដោយសារ​ការជក់បារី​

28-01-2020 9:52 am 582

​នៅក្នុង​ផ្សែង​បារី​ផ្ទុក​សារធាតុ​គីមី​ជាង​៧ ០០០​ប្រភេទ ហើយ​ភាគច្រើន​នៃ​សារធាតុ​ទាំងនេះ​គឺជា​ជាតិពុល​និង​ជា​ជាតិ​ញៀន ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។ ត្បិត​ថា បារី​ជក់​តាម​មាត់​ហើយ​ផ្សែង​ចូលក្នុង​សួត ប៉ុន្តែ​សរីរាង្គ​ទាំងអស់ ទទួល​សារ​ធាតុគីមី​ពី​ផ្សែង​បារី​តាមរយៈ​ឈាម ដែល​ផ្ទុក​សារ​ធាតុគីមី ដែល​ជ្រាប​ទៅតាម​ថង់​ខ្យល់​ក្នុង​សួត​។ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ​លោក​មុំ គង់​នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បញ្ជាក់ថា ជំងឺ​មហា​រី​សួត​៩០​ភាគរយ មាន​មូលហេតុ​ដោយសារតែ​ការជក់បារី​។ ក្រៅពី​ធ្វើឲ្យប៉ះពាល់​សួត ជក់បារី​អាច​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ផ្សេងទៀត ដូចជា​មហា​រី​ប្រដាប់​រំលាយ​អាហារ រួមមាន​បំពង់ក​និង​ក្រអូមមាត់ និង​ធ្វើឲ្យ​សរសៃឈាម​ក្រិន កកស្ទះ​ជាតិ​ខ្លាញ់​កាន់តែច្រើន​នៅក្នុង​សរសៃឈាម ដែល​ប្រឈមមុខ​នឹង​ការ​ដាច់​សរសៃឈាម​ខួរក្បាល និង​សរសៃឈាម​បេះដូង​ជាដើម​។ លោក​មុំ គង់​បញ្ជាក់ថា​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ ក៏​ទទួល​រក​ផលប៉ះពាល់​ដូច​អ្នក​ជក់បារី​ផ្ទាល់​ដែរ ប៉ុន្តែ​គ្រាន់តែ​មាន​កម្រិត​ស្រាល​ជាង​។ ​

​សូម​ស្តាប់​ការលើកឡើង​លម្អិត​ពី​លោក​មុំ គង់​នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​អ៊ុន សុខ​ឡា​នៅក្នុង​វីដេអូខាងលើ​!


ព័ត៌មានផ្សេងទៀត