ម្នាស់​ជួយ​ប្រឆាំង​រោគ​ផ្តាសាយ​

27-01-2020 5:45 pm 227

​ម្នា​ស់ ជា​ផ្លែឈើ ដែលមាន​គុណប្រយោជន៍​អាហារ​ច្រើនយ៉ាង ហើយ​ក្នុង​ផ្លែ​ម្នាស់ សម្បូរ​ទៅដោយ​វីតាមីន A និង C, កាល់ស្យូម ផូស្វ័​រ និង​ប្រូមេ​ឡែ​..​។ ការ​ពិសា​ម្នាស់​ជាប្រចាំ អាចជួយ​បង្ការ​ជំងឺរលាកតម្រងនោម សម្ពាធ​ឈាម​ខ្ពស់ (​ជួយ​បន្ថយ​សម្អាធ​ឈាម​) រលាក​បំពង់ខ្យល់ ព្រមទាំង​ជួយ​រំលាយ​អាហារ​ប្រភេទ​សាច់​បានល្អ បង្កើន​ការ​បឺត​ស្រូបយក​អាហារ បំបាត់​ការ​ស្រេកទឹក ជួយ​ឲ្យ​រាងកា​យមាន​ភាព​ត្រជាក់ ជួយ​ប្រឆាំង​រោគ​ផ្តាសាយ​។ ប៉ុន្តែ​ការសំខាន់ ដែល​ជួយ​ឲ្យ​អ្នក​ពិសា​ម្នាស់ ដោយ​គ្មាន​ប្រតិកម្ម គឺ​នៅពេល​ចិត​សំបក​ចេញ ហាន់​ជា​ចំណិតៗ​ហើយ គួរ​យក​ម្នាស់​ត្រាំ​ក្នុង​ទឹកអំបិល ប្រហែល ២​ទៅ​៣​នាទី​សិន​។ ការធ្វើ​បែបនេះ ដើម្បី​បំផ្លាញ​សារ​ធាតុក្លៃ​ខូខ​យ​ដ៏ និង​អង់​ហ្សីម ប្រភេទ​ខ្លះៗ ដែល​ធ្វើឲ្យ​អ្នក​ពិសា​មានប្រតិកម្ម​។ ការយក​ម្នាស់​ត្រាំ​ទឹកអំបិល មិនបាន​ធ្វើឲ្យ​បាត់បង់​រសជាតិ​ទេ មានតែ​ធ្វើឲ្យ​វា​កាន់តែ​ឆ្ងាញ់​ថែមទៀត​៕ប្រភព៖antkh

 ពាក្យគន្លឹះ  សុខភាពម្នាស់

ព័ត៌មានផ្សេងទៀត