តម្លៃ​ម៉ាស​នៅ​កម្ពុជា​​ឡើង​កប់​ពពក​​រីឯ​នៅ​ជប៉ុន​គេ​បញ្ចុះតម្លៃ​​

27-01-2020 4:43 pm 611

​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​ស្រប​ពេលដែល​ជំងឺ​រលាក​សួត​ថ្មី ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា កំពុងតែ​រាតត្បាត​នៅ​ប្រទេស​ចិន និង​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក ស្រាប់តែ​នៅ​ប្រទេស​កម្ពុជា​អ្នក​ម៉ាស់​តាម​អន​ឡាញ និង​តាម​ទីផ្សារ​មួយចំនួន បាន​ឆ្លៀត​យក​ឱកាស​នេះ​តម្លើងថ្លៃ​លក់​ម៉ាស់​កប់​ពពក​ដែល​ហួស​ពី​ការរំពឹងទុក​។​

​ដោយសារតែ​មានការ​តម្លើងថ្លៃ​យ៉ាង​កប់ព​ពក​បែបនេះហើ​យ​ទើប​ផ្ទុះ​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​នៅតាម​បណ្តាញ​សង្គម​ទំនាក់ទំនង​ហ្វេ​សប៊ុក ជាក់ស្តែង​មាន​គណនី​មួយ​មាន​ឈ្មោះថា BouVattna​បាន​សរសេរ​រៀបរាប់​ក្នុង​ខ្លឹមសារ​ដូច្នេះ​ថា​៖« ម៉ាស​N95 តំលៃ​លក់​ធម្មតា​ពីមុន​មួយ​តែ​6000 រៀល​ទេ តែ​៤​ថ្ងៃ​ចុងក្រោយ​នេះ ឡើងថ្លៃ​ចាប់ពី ៣0.000 រៀល​ដល់​៤0.000 រៀល ហើយ​គ្មាន​ឥ​វ៉ាន់​លក់​ទៀត “ ឡើងថ្លៃ​ពេក​ហើយ តើ​នេះ​ជា​ការជួយ​ការពារ​ជីវិត​មនុស្ស រឺជា​ការឆក់​ឱកាស​របស់​អ្នករកស៊ី ដើម្បី​ប្រយោជន៏​ផ្ទាល់ខ្លួន​?

ព័ត៌មានផ្សេងទៀត