លោកនាយក​រដ្ឋមន្ត្រី​៖«​មន្ត្រីរាជការ គឺជា​ខ្ញុំបម្រើ មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​ទេ​»

27-01-2020 2:27 pm 631

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើង​នៅក្នុង​ហ្វេ​ស ប៊ុក ផ្លូវការ របស់​លោក​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​ថា «​មន្ត្រីរាជការ គឺជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះ​ទេ ហើយ​មន្ត្រី​រាជកា​រទាំង​អស់​ត្រូវតែ​ពង្រឹង នូវ​សមត្ថភាព​របស់​ខ្លួន​ទៅ​តាម​ជំនាញ​នី​មួយៗ អោយ​ទាន់​សម័យកាល​ប​ច្ចេក​វិទ្យា​បច្ចុប្បន្ន មិន​ត្រូវ​ធ្វើ​ជា​មន្ត្រី​អភិរក្សនិយម​នោះទេ​»​។​

ទន្ទឹម​នឹង​ការ​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ជូនពរ​ដល់​បងប្អូន​ជនរួមជាតិ ទទួលបាន​សេចក្ដីសុខ និង​សុភមង្គល​គ្រប់​ក្រុម​គ្រួសារ​ផងដែរ ៕

 

 ពាក្យគន្លឹះ  លោកហ៊ុន សែន

ព័ត៌មានផ្សេងទៀត