កីឡាករ​បាល់បោះ​KobeBryant​និង​កូនស្រី​ស្លាប់​​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​

27-01-2020 9:48 am 390

​កីឡាករ​បាល់បោះ​NBA​ដ៏​ល្បីឈ្មោះ​លោក Kobe Bryant បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា កន្លងទៅ ខណៈ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​លោក​បាន​ធ្លាក់ និង​ឆាបឆេះ​អណ្តាតភ្លើង​នៅ​ឯ​ជាយ​ទីក្រុង Los Angeles ដោយ​បាន​សម្លាប់​មនុស្ស​ទាំងអស់ ៩​នាក់​នៅ​លើ​ឧទ្ធម្ភាគចក្រ​នោះ​។​

​គួរបញ្ជាក់​ថា​លោក Bryant អាយុ ៤១ ឆ្នាំ​បាន​ធ្វើដំណើរ​ជាមួយ​កូនស្រី​អាយុ ១៣ ឆ្នាំ​របស់​គាត់​ឈ្មោះ Gianna និង​អ្នកដំណើរ រួមជាមួយ​អ្នកបើកបរ​យន្តហោះ ៧​នាក់​ផ្សេង​ទៀត​នៅពេល​ឧទ្ធម្ភាគចក្រ Sikorsky S-76 របស់​ពួកគេ​។ លុះ​ក្រោយមក​ឧទ្ធម្ភាគចក្រ បាន​ធ្លាក់​ចូល​ជ្រលង​ភ្នំ​រាបស្មើរ​មួយ​នៅ​រដ្ឋ Calabasas ភាគ​ខាងលិច​ទីក្រុង Los Angeles​។ នៅក្នុង​ហេតុការណ៍​នោះ មិន​មាន​នរណា​ម្នាក់​នៅ​រស់រានមានជីវិត​ឡើយ​៕

​សូមជម្រាបថា លោក​Kobe Bryant ជា​ម្ចាស់​ជើងឯក NBA ៥ ដង និង​ជា​ម្ចាស់​មេដាយមាស​អូឡាំពិក ២​ដង ត្រូវបាន​គេ​ចាត់ទុក​ជា​កីឡាករ​លេង​បាល់បោះ​ដ៏​អស្ចារ្យ​បំផុត​មួយរូប​ក្នុង​ប្រវត្តិសាស្ត្រ ជា​ជន​លេចធ្លោ​ម្នាក់ នៅក្នុង​ក្រុម​បាល់បោះ Los Angeles Lakers៕​

ព័ត៌មានផ្សេងទៀត