ប្រជាប្រិយ​CPP​​កំពុង​ធ្លាក់ចុះ​ឬ​ បានជា​បក្ស​នេះ​​គ្រោង​ធ្វើ​​វិសោធនកម្ម​​លក្ខន្តិកៈ​បក្ស​?​

26-01-2020 3:30 pm 1320

​គណបក្សកាន់អំណាច​គ្រោង​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស នៅ​ដើម​ខែកុម្ភៈ​ខាងមុខ ដើម្បី​ស្វែងរក​វិធី​បន្ត​ការគ្រប់គ្រង​អំណាច​ទៅ​ថ្ងៃក្រោយ​ឲ្យបាន​យូរអង្វែង​ទៀត​។ ប៉ុន្តែ​អ្នកវិភាគ​ខ្លះ​ថា គម្រោង​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស​នេះ ធ្វើឡើង​ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​តែប៉ុណ្ណោះ​។​

​អ្នកតាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត​មាស នី មើលឃើញថា ល្មម​ដល់ពេល​គណបក្ស​នេះ ពង្រឹង​ផ្ទៃក្នុង​ខ្លួន​ហើយ ខណៈ​លោក​មើលឃើញថា ប្រជាប្រិយភាព​គណបក្ស​នេះ ចាប់តាំងពី​ឆ្នាំ​២០១៧​មក គឺ​ធ្លាក់ចុះ​គួរឲ្យ​បារម្ភ​។ លោក​ថា​គណបក្ស​នេះ និង​ចាញ់ ប្រសិនបើ​ការបោះឆ្នោត​ឆ្នាំ​២០១៨ មាន​ការប្រកួតប្រជែង​ដោយ​សេរី​ត្រឹមត្រូវ ពោលគឺ​មាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង​ដ៏​ធំ​ចូលរួម​ប្រកួត​។​

​ប៉ុន្តែ​សម្រាប់​លោក​គិន ភា យល់ថា​ការធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស គឺជា​រឿង​ធម្មតា​សម្រាប់​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ប៉ុន្តែ​លោក​មើលមិនឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុច​កាន់អំណា​ចនេះ កំពុង​ធ្លាក់​ប្រជាប្រិយ​ឡើយ ..............

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់​វាគ្មិន​ទាំងពីរ រ​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  គណបក្សប្រជាជន

ព័ត៌មានផ្សេងទៀត