នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងណែនាំវិធីបង្ការការចម្លងមេរោគកូរ៉ូណាវីរុសថ្មី

26-01-2020 11:45 am 197

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាលបានចេញសារអប់រំមួយចំនួនដល់ប្រជាពររដ្ឋស្ដីពីការបង្ការចម្លងមេរោគកូរ៉ូណាវីរុសថ្មី ៖

1. ជៀសវាងធ្វើដំណើរឬផ្អាក ប្រសិនបើមានគ្រុនក្ដៅនឹងក្អក។

2. ប្រសិនបើមានគ្រុនក្ដៅ ក្អក នឹងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់នឹងប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកដល់គ្រូពេទ្យ។

3. ជៀសវាងការប៉ះពាល់ជាមួយអ្នកដែលមានគ្រុនក្ដៅនឹងក្អក។

4. លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូនឹងទឹកស្អាត ឬអាល់កុលហ្សែល។

5. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។

6. នៅពេលក្អក ឬកណ្ដាស់ ត្រូចខ្ចប់នឹងច្រមុះអ្នក ដោយប្រើកែងដៃ ឬក្រដាសរួចបោះចោលក្នុងធុងសម្រាមភ្លាមនឹងលាងដៃរបស់អ្នក។

7. ប្រសិនបើអ្នកពាក់ម៉ាស់ ត្រូវប្រាកដថាពាក់គ្របលើមាត់នឹងច្រមុះ ប៉ុន្តែជៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្រៅនៅពេលកំពុងពាក់នឹងពេលដោះ។

8. នឹងត្រូវបោះចោលភ្លាម នូវម៉ាស់ដែលបានប្រើរួច នឹងលាងដៃឲ្យស្អាតបន្ទាប់ពីដោះម៉ាស់។

9. ប្រសិនបើអ្នកចាប់ផ្ដើមឈឺពេលកំពុងធ្វើដំណើរ ត្រូវប្រាប់អ្នកដំណើរលើយន្តហោះ នឹងស្វែងរកការព្យាបាលឲ្យបានឆាប់នឹងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់គ្រូពេទ្យ។

10. បរិភោគតែអាហារណាដែលឆ្អិនល្អ។

11. មិនត្រូវខាកស្ដោះនៅទីសាធារណៈ។

12. ជៀសវាងការប៉ះពាល់នឹងធ្វើដំណើរជាមួយសត្វដែលឈឺ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ៕

ព័ត៌មានផ្សេងទៀត