លោក​ស៊ីថា​ចិន​ប្រឈម​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ ខណៈ​ករណី​ស្លាប់​និង​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​បន្ត​ហក់​ឡើង​

26-01-2020 10:54 am 273

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សៅរ៍ ស្តីពី វិធានការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​។ យោងតាម​សេចក្តីរាយការណ៍​ពី​ទូរទស្សន៍​រដ្ឋ​ថា លោក​ស៊ី​បាន​និយាយថា ប្រទេស​ចិន​ប្រឈម​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ ខណៈ​ចំនួន​អ្នកស្លាប់​ដោយសារតែ​ជំងឺ​រលាក​សួត​ថ្មី​បន្ត​កើនឡើង​។ ពោល នៅពេលដែល​លោក​ស៊ី​និយាយ មាន​មនុស្ស​ស្លាប់​កើន​ដល់​៤២​នាក់ ប៉ុន្តែ​ក្រោយ​ការ​ថ្លែង​របស់លោក​ស៊ី​តែ​ប៉ុន្មាន​ម៉ោង ចំនួន​អ្នកស្លាប់​បាន​ហក់​ឡើងដល់​៥៦​នាក់ និង​ករណី​ឆ្លង​បាន​កើនឡើង​ដល់​ជិត​២,០០០​នាក់​។ ចិន​បានប្រកាស​រឹតបន្តឹង​សេវាកម្ម​ដឹកជញ្ជូន​បន្ថែមទៀត​៕​

ព័ត៌មានផ្សេងទៀត