លោក​ហ៊ុន សែន​​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​​នៅ​ថ្ងៃទី​១៤ ខែ​មីនា​​

26-01-2020 10:48 am 129

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ឆ្លើយតប​ជា​វិជ្ជមាន​ទៅកាន់​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​អញ្ជើញ​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២០ ខាងមុខនេះ ។​

សូម​ជម្រាបជូន​ដែរថា កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្ហាញ​អំពី​ការពង្រឹង​ទំនាក់ទំនង និង​ភាពជា​ដៃគូ​រវាង​អាស៊ាន និង​អាមេរិក​។ ហើយ​កាលណា​ដៃគូរ​អាស៊ាន​-​អាមេរិក រឹងមាំ ក៏​បង្ហាញ​ពី​ភាពជា​ដៃគូរ​រវាង​អាមេរិក​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​នីមួយៗ​។ នេះ​បើតាម​ការបញ្ជាក់​របស់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​៕

ព័ត៌មានផ្សេងទៀត