មនុស្សស្លាប់២៦នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល២ថ្ងៃ នៃបុណ្យចូលឆ្នាំចិន

26-01-2020 10:34 am 463

គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរយៈពេល២ថ្ងៃ (២៤-២៥ ខែមករា) ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំ ចិន បានបណ្ដាលឱ្យមនុស្សចំនួន២៦នាក់ស្លាប់ និងមនុស្ស៣៩នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល។
នេះបើតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

បើតាមរបាយការណ៍ខាងលើបានឱ្យដឹងថា ថ្ងៃសែនចូលឆ្នាំចិនថ្ងៃទី២៤ ខែមករា គ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេសបានកើតឡើងចំនួន១៣លើក។ ក្នុងនោះបានបណ្ដាលឱ្យមនុស្សចំនួន ១២នាក់ស្លាប់​និង​​១៧នាក់ទៀត បានរងរបួសធ្ងន់-ស្រាល។ ចំណែកថ្ងៃទី២៥ ខែមករា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន២២លើកបណ្ដាលឱ្យមនុស្សចំនួន១៤នាក់បានស្លាប់ រីឯ២២នាក់ទៀតបានរងរបួសធ្ងន់-ស្រាល៕ 

ព័ត៌មានផ្សេងទៀត