ថ្ងៃទី​១​នៃ​បុណ្យចូលឆ្នាំ​ចិន​ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ជិត​៣​ម៉ឺន​នាក់​​​

26-01-2020 9:53 am 484

​យោងតាម​ក្រសួងទេសចរណ៍ បានឲ្យដឹងថា ថ្ងៃទី​១​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម​-​កូរ៉េ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២០ ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​ទេសចរណ៍​មួយ​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​សរុប ២៨,០៣៤​នាក់ កើនឡើង​៧.៧៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ មាន​ត្រឹម​២៦,០០៦​នាក់​។​

​សូមបញ្ជាក់ថា ចំនួន​ភ្ញៀវទេសចរ​ខាងលើនេះ មាន​ភ្ញៀវ​ជាតិប្រមាណ​នាក់ ២២,២៣៣​នាក់ កើនឡើង​៨.៥២% (​ឆ្នាំ​២០១៩ មាន​២០,៤៨៦​នាក់​) និង​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​នាក់ ៥,៨០១​នាក់ កើនឡើង​៥.០៩% (​ឆ្នាំ​២០១៩ មាន​៥,៥២០​នាក់​)​។​

ព័ត៌មានផ្សេងទៀត