ឧស្សាហ៍ឈឺញឹកញាប់ អាចបណ្តាលមកពីខ្វះជាតិកាល់ស្យូម

25-01-2020 4:34 pm 192
បន្លែនិងផ្លែឈើផ្ទុកជាតិកាល់ស្យួម

កាល់ស្យូមបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរក្សាប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យមានសុខភាពល្អ ក៏ដូចជា ជួយប្រយុទ្ធប្រឆាំនឹងមេរោគនិងបាក់តេរី។ កាលណា ក្នុងរាងកាយជួបប្រទះបញ្ហាកង្វះជាតិកាល់ស្យូម អ្នកនឹងងាយធ្លាក់ខ្លួនឈឺញឹកញាប់ ដូចជាផ្តាសាយ ក្អកនិងកណ្តាស់……។ ក្រៅពីធ្វើឲ្យឈឺញឹកញាប់ ការខ្វះកាល់ស្យូមអាចធ្វើឲ្យ ចុករួយ និងឈឺចាប់សាច់ដុំ ការរមួលក្រពើ បាត់បង់ដំណេក ក្រចកផុយមិនរឹងមាំងាយបាក់ ធ្មេញខ្សោយជាដើម។

ដើម្បីបំពេញបន្ថែម ជាតិកាល់ស្យូមដែលបាត់បង់ អ្នកគួរញ៉ាំបន្លែមានស្លឹកពណ៌បៃតងចាស់  ដូចជាផ្កាខាត់ណា ប្រូខូលី……និងគួរញ៉ាំត្រីធូណា សាម៉ុង……។ បន្ថែមលើនេះ ដើម្បីឲ្យរាយកាយ អាចស្រូបយកជាតិកាលស្យូមបាន ត្រូវការជំនួយពីវីតាមីនD។ ដូច្នេះ ការញ៉ាំអាហារសម្បូរដោយជាតិកាល់ស្យូមតែមួយមុខមិនគ្រប់គ្រាន់ទេ អ្នកត្រូវបង្កើនការទទួលទាន អាហារមានផ្ទុកវីតាមីនDទៀត ដូចជា ផ្នែកពណ៌លឿងនៃស៊ុត អយស្ទ័រ បង្គារ ផ្សិតនិងទឹកក្រូចជាដើម៕

 

 ពាក្យគន្លឹះ  សុខភាពកាល់ស្យួម

ព័ត៌មានផ្សេងទៀត