អភិបាលខេត្ត​សៀមរាប​​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​​រក​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នៅ​អាកាសយានដ្ឋាន​​

25-01-2020 3:16 pm 409

​នា​យប់​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២០ លោក​ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​ដឹកនាំ​ប្រតិភូ​ខេត្ត​ចុះ​ពិនិត្យ​ការងារ នៃ​ក្រុមច័​ត្ត​ឡី​ស័ក​ប្រចាំការ​នៅ​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ខេត្តសៀមរាប ដើម្បី​ត្រួតពិនិត្យ​រក​ជំងឺ​ផ្លូវដង្ហើម (​រលាក​សួត​ធ្ងន់ធ្ងរ​) ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ​ពី​សំណាក់​ភ្ញៀវទេសចរ​ដែល​អញ្ជើញ​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប​។​

​សូមបញ្ជាក់ ដើម្បី​បង្ការ​ជំងឺ​ផ្លូវដង្ហើម (​រលាក​សួត​ធ្ងន់ធ្ងរ​) ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ​គួរតែ​ជៀសវាង​ការចូលទៅ​កន្លែង​ចិញ្ចឹមសត្វ (​បើ​គ្មាន​ភារកិច្ច​) ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​នៅតាម​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ទីផ្សារ​បក្សី​រស់ ឬ​ចូល​កន្លែង​សត្តឃាត ឬ​ប៉ះពាល់​ជាមួយ​ផ្ទៃ​ណាមួយ​ដែល​កខ្វក់ ឬ​ប្រឡាក់​ដោយ​លាមក​សត្វ ប​សុ​បក្សី ឬ​សត្វ​ដទៃទៀត គួរ​ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ឬ​ទៅ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ​ហួ​ណាន ឬ​ទីផ្សារ ឬ​កសិដ្ឋាន​ដែលមាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹងថា​មាន​វីរុស​កំពុង​ចរាចរ​។​

​ត្រូវ​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត បន្ទាប់ពី​ការប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេងៗ​ដែល​អាចជា​ប្រភព​ចម្លង​រោគ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនាម័យ និង​ចំណីអាហារ​ដែលមាន​សុវត្ថិភាព​ល្អ​។​ត្រូវ​ចងចាំ​ថា មិនអាច​ឆ្លង​វីរុស​ផ្តាសាយ​បក្សី ឬ​វីរុស​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ទេ បើ​លោកអ្នក​កាន់ ឬ​បរិភោគ​ប​សុ​បក្សី និង​ស៊ុត ឬ​ម្ហូបអាហារ ដែល​ចម្អិន​បានល្អ​ត្រឹមត្រូវ និង​ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួច​។​អ្នកមាន​រោគសញ្ញា​ជំងឺ​ផ្លូវដង្ហើម​ស្រួច ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ​នៅពេល​ក្អក ឬ​កណ្តាស់ ដោយ​កន្សែង ក្រ​ម៉ា ឬ​ក្រដាស​។​

​ជាមួយគ្នានេះដែរ លោក​អភិបាលខេត្ត​ក៏បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​មន្ទី​រ​សុខាភិបាល​ក្នុង​ការស្វែងរក​ជំងឺ​ផ្លូវដង្ហើម (​រលាក​សួត​ធ្ងន់ធ្ងរ​) ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះតាម​រយៈការ​ស្កែន​ដោយ​ម៉ាស៉ីនដែល​ផ្តល់​ដោយ​ក្រសួង​សុខាភិបាល ហើយ​បាន​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​៕

ព័ត៌មានផ្សេងទៀត