វេទិកា​«​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើ​ក​ទី​១៩»​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​មេសា​ខាង​មុខ​នេះ​

25-01-2020 3:15 pm 358
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២០​ខាងមុខនេះ ជា​ថ្ងៃ​រៀបចំ​«​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើ​ក​ទី​១៩ »​នៅ​វិមាន​សន្តិភាព​។​

​សូម​ជម្រាប​ជូន​ដែរ​ថា វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​១​ឆ្នាំ​ម្តង ហើយ​វេទិកា​នេះ គឺជា​យន្តការ​សន្ទនា​មួយ ដែលមាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​អ្នកដឹកនាំ​ផ្ទាល់ និង​ដោយ​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន អភិបាល​គ្រប់​រាជធានី​-​ខេត្ត តំណាង​ផ្នែក​ឯកជន​គ្រប់​វិស័យ ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា និង​តំណាង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​។​មិនតែប៉ុណ្ណោះ​វេទិកា​នេះ ក៏បាន​ផ្តល់​ឱកាស​ឱ្យ​ផ្នែក​ឯកជន លើកឡើង​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​ចាត់​វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ ហើយ​រាល់​ការសម្រេច​នៅក្នុង​វេទិកា​នេះ ត្រូវបាន​ចាត់ទុក​ជា​កា​រ​សម្រេច​របស់​គណៈរដ្ឋមន្ត្រី​។​

​ក្រុម​ការងារ​ផ្នែក​ឯកជន នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​ចំនួន​១៣​ក្រុម ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តីសម្រេច​ទទួលស្គាល់ ដើម្បី​ចូលរួម​សន្ទនា​ដោះស្រាយ​បញ្ហា​ផ្សេងៗ ជាមួយ​រាជរដ្ឋាភិបាល​។​

​ក្រុម​ការងារ​ផ្នែក​ឯកជន នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​ទាំងនោះ​រួមមាន​៖

- ក្រុម​ការងារ​ផ្នែក​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ដែល​មាន​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ជា​សហប្រធាន 

- ក្រុម​ការងារ​ផ្នែក​ទេសចរណ៍ មាន​លោក លូ ម៉េង ជា​សហប្រធាន​

- ក្រុម​ការងារ​ផ្នែក​កម្មន្តសាល សហគ្រាស​ធុន​តូច និង​មធ្យម និង​សេវា មាន​លោក​ឧកញ៉ា តែ តាំង​ប៉រ     ជា​សហប្រធាន​

- ក្រុម​ការងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង​អភិបាលកិច្ច ដែលមាន លោក​ប្រេដ​តុ​ន ស្កា​រ៉ូនី ជា​សហប្រធាន​

- ក្រុម​ការងារ​ផ្នែក​សេវាកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​មាន​លោក អ៊ិន ចាន់នី ជា​សហប្រធាន​

- ក្រុម​ការងារ​ផ្នែក​ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ មាន​ឧកញ៉ា សូ ងួន ជា​សហប្រធាន​

- ក្រុម​ការងារ​ផ្នែក​ផលិតកម្ម​កែច្នៃ​សម្រាប់​នាំចេញ និង​កិច្ចការ​សម្រួល​ពាណិជ្ជកម្ម មាន​លោក​ឧកញ៉ា      វ៉ាន់ ស៊ូ​អៀង ជា​សហប្រធាន​

- ក្រុម​ការងារ​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​មាន​លោក​ឧកញ៉ា ណា​ង សុធី ជា​សហប្រធាន​

- ក្រុម​ការងារ​ផ្នែក​ស្រូវ​អង្ករ មាន​លោក​សុខ ពុទ្ធី​វុ​ធ ជា​សហប្រធាន​

- ក្រុម​ការងារ​ផ្នែក​ថាមពល និង​ធនធាន​រ៉ែ មាន​លោក​ឧកញ៉ា អ៊ុន យុទ្ធី ជា​សហប្រធាន​

- ក្រុម​ការងារ​ផ្នែក​អប់រំ មាន​លោក​បណ្ឌិត ហេង វ៉ាន់ដា ជា​សហប្រធាន​

- ក្រុម​ការងារ​ផ្នែក​សុខាភិបាល មាន​លោក​ឧកញ៉ា តាន់ គឹម​ម៉េង ជា​សហប្រធាន​

- ក្រុម​ការងារ​ផ្នែក​សំណង់ និង​អចលនទ្រព្យ មាន​លោក​ឧកញ៉ា លី ហួរ ជា​សហប្រធាន​៕

 

 

 

 

 

 

 

 

ព័ត៌មានផ្សេងទៀត