មនុស្ស​ស្លាប់​ដោយសារ​រញ្ជួយ​ដី​នៅ​តួ​ក​គី​កើន​ដល់​២០​នាក់​

25-01-2020 2:19 pm 134

​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​កម្រិត​៦.៨​រ៉ិ​ចទ័​រ បាន​វាយប្រហារ​នៅ​ខេត្ត Elazig​ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង​អង់​ហ្គា​រ៉ាស ចម្ងាយ​ប្រមាណ​៥៥០​គីឡូម៉ែត្រ បណ្តាលឲ្យ​មនុស្ស​ស្លាប់​កើន​ដល់​២០​នាក់​ហើយ​។ ក្រៅពីនោះ មនុស្ស​ចំនួន​៩២០​នាក់​រងរបួស និង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Suleyman Soylu និយាយថា បុគ្គលិក​សង្គ្រោះបន្ទាន់ កំពុង​ស្វែងរក​មនុស្ស ៣០ នាក់​ទៀត ដែល​ស្ថិតនៅក្រោម​គំនរ​អាគារ​ដែលរ​លំបាក់​បែក ដោយសារតែ​ការរញ្ជួយ​ដី​កាលពី​ព្រលប់​ថ្ងៃ​សុក្រ​។ គ្រោះ​រញ្ជួយ​ដី​នេះ ក៏បាន​ធ្វើឲ្យមាន​ការ​រំញ័​រដល់​តំបន់​ខ្លះ​នៃ​ប្រទេស​អ៊ីរ៉ង់ ស៊ី​រី​និង​ប្រទេស​លី​បង់​ផងដែរ​។ ប្រធានាធិបតី​តួ​ក​គី​លោក Tayyip Erdogan បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ដែលមាន​សាច់ញាតិ​ស្លាប់បាត់​បង់ជីវិត ដោយសារតែ​គ្រោះ​រញ្ជួយ​ដី និង​ជំរុញ​ឲ្យ​យកចិត្តទុកដាក់ ព្យាបាល​ជនរងគ្រោះ​ដែល​រងរបួស​។​

តួ​ក​គី​មាន​ប្រវត្តិ​នៃ​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​។ មនុស្ស​ជាង ១៧,០០០ នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ខែសីហា​ឆ្នាំ ១៩៩៩ នៅពេល​មាន​ការរញ្ជួយ​ដី​កម្រិត ៧.៦ រ៉ិ​ចទ័​រ វាយប្រហារ​ភាគ​ខាងលិច​ទីក្រុង Limit ចម្ងាយ ៩០ គីឡូម៉ែត្រ ពី​ភាគ​អាគ្នេយ៍​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។ ក្នុង​ឆ្នាំ ២០១១ ការរញ្ជួយ​ដី​មួយ បាន​កើតឡើង​នៅ​ភាគ​ខាងកើត​ទីក្រុង Van និង​ទីប្រជុំជន Ercis សម្លាប់​មនុស្ស​យ៉ាងតិច ៥២៣ នាក់​៕

 ពាក្យគន្លឹះ  តួកគីរញ្ជួយដី

ព័ត៌មានផ្សេងទៀត