ឆ្នាំ២០១៩ កម្ពុជានាំចេញផលនេសាទជាង១ម៉ឺន៤ពាន់តោន

25-01-2020 11:11 am 209

 

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រយៈពេល១២ខែ ដែលគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៩ ប្រទេសកម្ពុជាបាននាំចេញផលនេសាទបានជាង១ម៉ឺន៤ពាន់​តោន​​។ការនាំចេញផលនេសាទស្រស់ អនុវត្តបានចំនួន៩,១៩០តោន ស្មើនិង៦១,២៧%​នៃផែនការ​១៥០០០តោនបើធៀបនឹងឆ្នាំ២០១៨ មានការថយចុះចំនួន៣១០តោន។

ដោយឡែកការនាំចេញផលនេសាទកែច្នៃអនុវត្តបានចំនួន៤,៩១០តោន ស្មើនិង៩៨,២០% នៃផែនការ​៥០០០តោន បើធៀបនឹងឆ្នាំ២០១៨ មានការថយចុះចំនួន៩០តោន។

របាយការណ៍ដដែលបានបញ្ជាក់ ថា ឆ្នាំ២០១៩ ការបង្ក្រាបបទល្មើសជលផលមានចំនួន៣,១០១ករណី បើធៀបនិងឆ្នាំ២០១៨ មានការថយចុះ១០៣ករណី។ ក្នុងនោះបទល្មើសទឹកសាបមានចំនួន​២,៨៧៣​ករណី និងសមុទ្រមានចំនួន២២៨ករណី។ 

ព័ត៌មានផ្សេងទៀត