បើសង្ស័យថាមានករណីឆ្លងជំងឺរលាកសួតប្រភេទថ្មី សូមទាក់ទងលេខទូរស័ព្ទ១១៥

25-01-2020 10:39 am 8306

មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ប្រសិនបើមានការសង្ស័យថា មានករណីឆ្លងជំងឺរលាកសួតប្រភេទថ្មីបង្កដោយវីរុសកូរ៉ូណា សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទទាន់ហេតុការណ៍១១៥ ឬទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីពិនិត្យពិគ្រោះយោបល់។

លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹង ថា គិតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងប្រទេសកម្ពុជា មិនទាន់មានករណីឆ្លងជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណានេះនៅឡើយទេ។

លោកថា បច្ចុប្បន្នមន្រ្ដីក្រសួងសុខាភិបាល បាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ហើយប្រសិនបើមានករណីសង្ស័យឆ្លងជំងប្រភេទនេះ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍១១៥ ឬទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត៕ 

ព័ត៌មានផ្សេងទៀត