កម្ពុជា​គ្រោង​នាំ​គ្រាប់​កាហ្វេ​ទៅ​ប្រទេស​ថៃ​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​បច្ចុប្បន្ន​​

25-01-2020 10:02 am 732

​កម្ពុជា​គ្រោង​នាំ​គ្រាប់​កាហ្វេ​ទៅ​ប្រទេស​ថៃ ខណ​:​ដែល​បច្ចុប្បន្ន​តម្រូវកា​រ​គ្រាប់​កាហ្វេ​នៅ​ប្រទេស​ថៃ មាន តម្រូវការ​ខ្ពស់ ដែល​មិនអាច​ផ្គត់ផ្គង់​គ្រប់​ចំនួន​។ នេះ​បើតាម​ការឲ្យដឹង​ក្នុងជំនួ​បរវាង លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ធុរជន​ថៃ​របស់​ក្រុមហ៊ុន​ស៊ី​ភី (CP) នៅ​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២០ នាទី ស្ដី​ការ​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ តំណាង​របស់​ក្រុមហ៊ុន​ស៊ី​ភី បាន​ជម្រាបជូន ពី​គោល បំណង​ក្នុង ការពិនិត្យ លើ​ការ ផលិត​គ្រាប់​កាហ្វេ​នៅ​កម្ពុជា ដើម្បី​នាំទៅ​ប្រទេស​ថៃ ដែល​បច្ចុប្បន្ន​តម្រូវកា​រ​គ្រាប់​កាហ្វេ គឺមាន​កម្រិត ខ្ពស់ ដែល​ទំហំ​នៃ​ការផលិត​នៅ​ប្រទេស​ថៃ មិនអាច​ផ្គត់ផ្គង់​គ្រប់​ចំនួន​នោះទេ​។​

​លោក​ប៉ាន សូរ​ស័ក្ដិ បាន​លើកឡើងថា ការដាំដុះ​ដំណាំ​កាហ្វេ គឺមាន​ច្រើន​នៅ​ខេត្តមណ្ឌលគិរី និង​រតន គិរី ។​ជាមួយគ្នានេះ លោក​ក៏​លើកទឹកចិត្ត​ឲ្យ​ក្រុម​ហ៊ុនស៊ី​ភី ចុះ​ពិនិត្យ​ដោយផ្ទាល់ និង​សហការ​ជាមួយ​សហគមន៍​ផលិត​គ្រាប់​កាហ្វេ​នៅ​ទីនោះ ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​ជាក់ស្ដែង​។​

បន្ថែម​លើ​នេះ​លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស៊ីភី បង្កើន​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​ឲ្យបាន​ច្រើនលើស​ពី​ការវិនិយោ​គ​បច្ចុប្បន្ន​បន្ថែមទៀត ជាពិសេស​ការកែច្នៃ​អង្ករ ដំឡូង​មី ពោត និង​ផលិតផល​ដទៃទៀត ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​មាន​សក្ដានុពល សម្រាប់​នាំចេញ​៕

 


ព័ត៌មានផ្សេងទៀត