ពេញ ១​ឆ្នាំ​២០១៩៖​ជ័រកៅស៊ូ​ជិត ៣០​ម៉ឺន​តោន​ត្រូវបាន​នាំ​ចេញ​ទៅ​ក្រៅប្រទេស​

25-01-2020 9:31 am 154

​រយៈពេល​ពេញ​មួយឆ្នាំ​២០១៩ ជ័រកៅស៊ូ​ជិត ៣០​ម៉ឺន​តោន ត្រូវបាន​កម្ពុជា នាំចេញ​ទៅ​ក្រៅប្រទេស​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃ​ទី​២៥ ខែ​មករា​។​

​នៅក្នុង​របាយការណ៍​បាន​បញ្ជាក់បន្ថែម​ថា ពេញ​មួយឆ្នាំ​២០១៩​កន្លងទៅ កម្ពុជា​ផលិត​ជ័រកៅស៊ូ​សម្រេចបាន ២៨៧,៦៣៨​តោន កើនឡើង​ចំនួន​៦៧,៥៣៨​តោន បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។​
​សូមបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង​២១​ម៉ឺន​តោន ទទួលបាន​ចំណូល​ជិត​៣០០​លាន​ដុល្លារ​អាមេរិក​។ ជ័រកៅស៊ូ​កម្ពុជា ត្រូវបាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន វៀតណាម សង្ហឹ​បុរី និង​ម៉ាឡេស៊ី​៕

 


 ពាក្យគន្លឹះ  ជ័រកៅស៊ូ

ព័ត៌មានផ្សេងទៀត