ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅបង្គូរនៅស្ទើរទូទាំងប្រទេស ដែលបណ្ដាលមកពីឥទ្ធិពលសម្ពាធទាប និងខ្យល់បក់បោកពីសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងអំឡុងពេលនោះដែរ ក្រសួងបានស្នើឲ្យពលរដ្ឋមានការប្រុងប ...