វត្ថុធាតុដើមសម្រាប់ចិញ្ចឹម ៖ លាមកសត្វស្រស់ ដូចជា លាមកគោ ក្របី ជ្រូក និងមាន់ ។ វត្ថុធាតុដើមទាំងនេះ សុទ្ធតែជាចំណីដែលជន្លេនចូលចិត្តបំផុត ។
ទីកន្លែងចិញ្ចឹម និងការរៀបចំ៖ គួរជ្រើសរើសទីកន្លែងចិញ្ចឹមលើដីទួលមិនលិចទឹក ឬមិនដក់ទឹក និងជាទីកន្លែងដែលមានខ្យល់ស្រឡះល្អ ។ - រៀបចំកន្លែងចិញ្ចឹមលើដីទួលក្រោមម្លប់ឈើ - សម្អាតស្មៅលើផ្ទៃដីប្រមាណ២ម៉ែត្រការ៉េ ...