ហេតុអ្វីពលរដ្ឋខ្មែរភាគច្រើននិយមធ្វើពីធីសែនចិន?

02-02-2016 11:55 am 1935

នៅ​រដូវ​កាល​សែន​ចិន តាម​ផ្ទះ​នី​មួយៗ​នៃ​គ្រួសារ​ខ្មែរ ភាគច្រើន បាន​រៀបចំ​ម្ហូប​អារ​ហារ​តាម​បែប​ប្រពៃណី​ចិន ដើម្បី​សែនព្រេន ដែល​ការ​សែនព្រេន​នេះ មើលទៅ​ហាក់​មិន​ខុសប្លែក​ពី​នៅ​ប្រទេស​ចិន​ឡើយ​។ នៅ​ថ្ងៃ​សែន​ចិន​នេះ គ្រួសារ​ខ្មែរ​មួយចំនួន មាន​ការផឹកស៊ី រាំច្រៀង យ៉ាង​សប្បាយ​រីករាយ​។ រហូតមក​ដល់​សព​ថ្ងៃនេះ គេ​តែងតែ និយម​ប្រើ​ពាក្យ​មួយ​ឃ្លា​ថា «​សែន​ចិន​ស្រវឹង​ខ្មែរ​»​។ ហេតុ​អ្វី​ជនជាតិខ្មែរ​ភាគច្រើន និយម​ធ្វើ​ពិធី​សែន​ចិន ខណៈ​ពេល​ខ្លួន​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​?


​កញ្ញា​មិន ម៉ី​ម៉ី ម្ចាស់​ហាង​អ៊ុតសក់​មួយ​នៅ​ម្តុំ​ផ្សារថ្មី បាន​លើកឡើង​ថា កញ្ញា​មិន​ជាប់​ខ្សែរ​ស្រ​ឡាយ​ចិន​ឡើយ ប៉ុន្តែ​គ្រួសារ​របស់​កញ្ញា បាន​ប្រារព្ធ​ពិធី​សែន​ចិន​រៀងរាល់ឆ្នាំ​។ សែន​ចិន​រាល់​ឆ្នាំ​ដោយសារ គ្រួសារ កញ្ញា​ជា​អ្នករកស៊ី​។ អ្នករកស៊ី​ត្រូវតែ​សែន ត្រូវតែ​សែន​ដើម្បី​មុខរបរ​រកស៊ី​របស់​ខ្លួន​មាន​ការរីកចម្រើន ទៅមុខ និង​មាន​ហុសស៊ុយ​។​


​សំឡេង​កញ្ញា មិន ម៉ី​ម៉ី​៖


​កញ្ញា​ម៉ី​ម៉ី បាន​បន្តថា ការ​សែន​ចិន​នេះ​មិន​ត្រឹមតែ​ធ្វើឡើង​ដើម្បី​ឱ្យ​ការរកស៊ី​រីកចម្រើន​ប៉ុណ្ណោះ​ទេ តែ​វា​បាន​បង្ហាញ​នូវ​ការគោរព​ចំពោះ​អ្នកតា ម្ចាស់​ស្រុក​។ កញ្ញា​យល់ថា អ្នកតា​នៅក្នុង​ផ្សារ​ភាគច្រើន​ជា​អ្នកតាចិន​។​


​សំឡេង​កញ្ញា មិន ម៉ី​ម៉ី​៖


​សម្រាប់​កញ្ញា រិទ្ធិ វាសនា បុគ្គលិក​ផ្នែក​រដ្ឋបាល នៅ​ក្រុមហ៊ុន​ទ្រី​យូ​នៀន បាន​លើកឡើង​ថា កញ្ញា​មាន​ជាប់​ខ្សែរ​ស្រ​ឡាយ​ចិន​បន្តិច​បន្ទួ​ច​។ ថ្វី​បើ​ជាប់​តែ​បន្ត​ច​បន្ទួច ប៉ុន្តែ​គ្រួសារ​របស់​កញ្ញា​នៅតែ​សែន​ចិន ជា​រៀងរាល់ឆ្នាំ​។ ការ​សែន​នេះ ដោយសារ​តែ​វា​ជា​ទំនៀមទម្លាប់ តាំងពីដើម​មក គឺ​ឪពុក​ម្តាយ​របស់​កញ្ញា​តែងតែ​សែន​ចិន​គ្រប់​រដូវ​។​


​សំឡេង​កញ្ញារិទ្ធិ វាសនា​៖


​កញ្ញា​វាសនា បន្ត​ថា​ប្រសិនបើ​ឪពុក​ម្តាយ​របស់​ខ្លួន​មិន​សែន​ចិន​ទេ គ្រួសារ​របស់​កញ្ញា​នឹង​មាន​បញ្ហា​ណាមួយ​មិន​ខាន​។ កញ្ញា​បានបញ្ជាក់​ថា នៅពេល​កញ្ញា​នៅ​ក្មេង គ្រួសារ​របស់​កញ្ញា​ធ្លាប់​សាកល្បង​ផ្អាក​ការ​សែន​ចិន​។ ការ​មិន​សែន​ចិន​នេះ ធ្វើ​ឱ្យ​ព្រលឹង​កុង​មា ខាង​ចិន​ចូល​មក​សន្ធិ​ត​ក្នុង​ខ្លួន​ជីដូន​របស់​កញ្ញា​។ តាំងពី​ពេលនោះ​មក​គ្រួសារ​កញ្ញា​បាន​សម្រេចចិត្ត​ធ្វើ​ពិធី​សែន​ចិន ជា​រៀងរាល់ឆ្នាំ រាល់​រដូវ​។​

​សំឡេង​កញ្ញារិទ្ធិ វាសនា​៖


​មាឌធំ​ខ្ពស់​ដំបង​សំបុរ​សណ្ដែកបាយ លោក​ហេង ប៊ុន​ឆុន អ្នកលក់​បន្លែ​ធម្មជាតិ​នៅ​ក្បែរ​ផ្សារ​បឹង​កេងកង​បាន​លើកឡើង​ថា គ្រួសារ​របស់​លោក មិន​ជាប់​ខ្សែរ​ស្រ​ឡាយ​ចិន​ឡើយ​។ មិន​ជាប់​ខ្សែរ​ស្រ​ឡាយ​ចិន ប៉ុន្តែ​គ្រួសារ​របស់​លោក តែងតែ​ធ្វើ​ពី​ធី​សែន​ចិន​មិន​ដែល​ខាន​ឆ្នាំ​ណា​ឡើយ​។ សែន​មិន​ដែល​ខាន​ដោយសារតែ​វា​ជា​ទម្លាប់​ទៅ ព្រោះ​ថា​តាំងពី​លោក​ធំ​ដឹងក្តី​មក លោក​តែង​ឃើញ​គ្រួសារ​របស់​ខ្លួន​សែន​ចិន​រាល់​ឆ្នាំ​។​


​សំឡេង​លោក​ហេង ប៊ុន​ឆុន​៖


​លោក​ប៊ុន​ឆុន បានបញ្ជាក់​ថា នៅ​ពេល​លោក​មានគ្រួសារ​ផ្ទាល់​ខ្លួន​លោក​នៅតែ​បន្ត​សែន​ចិន​ដដែល​។ នៅតែ​សែន​ចិន​ដោយសារ​លោក យល់​ថា​ប្រសិនបើ​លោក​បញ្ឈប់​ទម្លាប់​នេះ លោក​ហាក់​មាន​អារម្មណ៍​ខ្វាយខ្វល់​ក្នុង​ចិត្ត ខ្លាចក្រែង​មាន​បញ្ហា​អ្វីមួយ​កើតឡើង​តាម​បែប​អ​បី​យ​ជំនឿ​។​


​សំឡេង​លោក ហេង ប៊ុន​ឆុន​៖
(​ដោយ​៖ គីម ចាន់​ចាវ​)​

ព័ត៌មានផ្សេងទៀត