ចំណុច​​អ្វី​ខ្លះ​ ដែល​​វិស័យ​​សុខាភិបាល​​កម្ពុជា​​គួរតែ​​លម្អ​​ឡើង​វិញ​ ក្រោយ​​មាន​​ការ​រិះគន់​​?​

24-01-2016 6:30 pm 2499

​ប្រធានបទ​ទាក់ទិន​នឹង​វិស័យ​សុខាភិបាល និង​សីលធម៌​របស់​ក្រុម​គ្រូពេទ្យ​កម្ពុជា ត្រូវបាន​គេ​លើកយក​មក​ពិភាក្សា​យ៉ាង​ផុសផុល​នា​ពេល​កន្លង​ទៅៗ​ថ្មី​នេះ ក្រោយពេល​ដែល​មាន​ការ រិះ​គន់​​ជា​សាធារណៈ​ពី​លោក​គួច ម៉េង​លី​។ នៅក្នុង​អត្ថបទ​កាសែត​ក្នុងស្រុក លោក​គួច ម៉េង​លី បានលើកឡើង​ពី​បទពិសោធន៍​​ផ្ទាល់​ខ្លួន​ ដោយ​រិះគន់ថា គ្រូពេទ្យ​នៅ​កម្ពុជា ដែល​គ្មាន​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​។ ការរិះគន់​នេះ​បាន​​ធ្វើ​ឲ្យ​គណៈ​វិជ្ជាជីវៈ​សុខាភិបាលក​ម្ពុ​ជាមិន​សប្បាយចិត្ត ហើយ​ធ្វើ​លិខិត​ម្តង​ជា​ពីរដង ស្នើ​ឲ្យ​លោក​គួច ម៉េង​លី សុំ​ទោស​ជា​សាធារណៈ​។ ប៉ុន្តែ​រឿង​រ៉ាវ​នេះ បាន​ឈាន​ដល់​ទីបញ្ចប់​ហើយ បន្ទាប់​ពី លោក​គួច ម៉េង​លី បាន​ទទួលស្គាល់ថា នៅ​កម្ពុជា​ក៏​មាន​គ្រូពេទ្យ​ល្អ​ច្រើន​ផងដែរ ហើយ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​បានចាត់ទុក​ការ​បកស្រាយ​នេះ ជា​ការជួសជុល​បាន​មួយកម្រិត​នូវ​ការខូចខាត​កិត្តិយស និង​សេចក្តីថ្លៃថ្នូ​របស់​គ្រូពេទ្យ​ទាំងឡាយ​។ ជា​ការពិត បើ​មើល​ពី​កា​រិះគន់​របស់លោក​គួច ម៉េង​លី ព្រមទាំង​មហា​ជន​​ដ៏ទៃ​ទៀត​ ទៅលើ​វិស័យ​សុខាភិបាល​កម្ពុជា គឺ​សុទ្ធតែ​ចង់​ឲ្យ​វិស័យ​ពេទ្យ​កម្ពុជា មាន​ការផ្លាស់ប្តូរ​ប្រសើរ​ជាង​នេះ​។ ដូច្នេះ តើ​ថ្នាក់ដឹកនាំ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​គួរតែ​លម្អ​បែប​ណា​ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ទុកចិត្ត​លើ​វិស័យ​សុខាភិបាល​មួយ​នេះ​?

​ជា​បន្ត​សូម​ស្តាប់​នាទី​បច្ចុប្បន្នភាព​សង្គម​ដែល​អឿន ភា​រ៉ា នឹង​ធ្វើបទសម្ភាសន៍តាមទូរស័ព្ទ​​​ជាមួយ​លោក​កែម ឡី អ្នក​តាម​ដាន​​ស្ថានការណ៍​សង្គម លោក​គួច ម៉េង​លី និង​គ្រូពេទ្យ​រដ្ឋ​មួយ​រូប​ទៀត​៖

ព័ត៌មានផ្សេងទៀត