លោក​ម៉ា យី​ង​ចូ​៖​​​កម្មវត្ថុ​​​សំខាន់​បំផុត​​​នៃ​ជំនួប​​​ចិន​-​តៃវ៉ាន់​​​គឺ​បន្ដ​​រក​​​​​សន្ដិភាព​​​​តាម​​ដែនសមុទ្រ​

06-11-2015 9:57 am 1042
មេដឹកនាំ​តៃវ៉ាន់លោកម៉ា យី​ង​ចូ

​មេដឹកនាំ​តៃវ៉ាន់​លោក ម៉ា យី​ង​ចូ​នឹង​ជួប​ជាមួយ​មេដឹកនាំ​ចិន​លោក ស៊ី ជីន​ពីង​នៅ​ថ្ងៃ​ទី​០៧​វិច្ឆិកា​នេះ នៅក្នុង​ប្រទេស​សិង្ហ​បុរី ដែល​ជា​ជំនួប​លើកដំបូង​របស់​មេដឹកនាំ​ទាំងពីរ ហើយក៏​ជា​ជំនួប​លើក​ដំបូង​រវាង​មេដឹកនាំ​ចិន​-​តៃវ៉ាន់​បើ​គិត​តាំងពី​ឆ្នាំ​១៩៤៩​។ មុនពេល​ការ​ចេញ​ដំណើរ​របស់​លោក​ម៉ា យី​ង​ចូ លោក​បាន​ធ្វើ​សន្និសីទកាសែត​អន្ដរជាតិ​មួយ ហើយ​បាន​ពន្យល់​ពី​អ្វី​ដែល​លោក​សង្ឃឹមថា​នឹង​សម្រេច​បាន​ក្រោយ​ជំនួប​កំពូល​នេះ​។ លោក​ថា គោលបំណង​សំខាន់​បំផុត​នៃ​កិច្ចប្រជុំ​ជាមួយ​លោក​ស៊ី ជីន​ពីង គឺ​បន្ដស្វែង​​រក​​​សន្ដិភាព​​និង​ស្ថេរភាព​​នៃ​ប្រទេស​ទាំង​ពីរ​ក៏ដូចជា​នៅ​គ្រប់​ច្រក​នៃ​ដែនសមុទ្រ​។​


​លោក​បាន​បន្ដទៀតថា លោក​សង្ឃឹម​ថា​កិច្ចប្រជុំ​នេះ​គឺជា​ជំហាន​ដំបូង​សំខាន់បំផុត ដើម្បី​ឆ្ពោះទៅរក​ភាវូបនីយកម្ម​នៃ​បណ្ដាញ​ទំនាក់ទំនង​ឆ្លង​ច្រក​សមុទ្រ​នាពេល​អនាគត​។ លោក​បន្ថែមថា មេដឹកនាំ​ទាំ​ពីរ​នឹង​ជួប​គ្នា​ក្នុងនាម​ជា​តំណាង​រដ្ឋាភិបាល​រៀងៗ​ខ្លួន ប៉ុន្ដែ​នឹង​ដោះ​ស្រាប​បញ្ហា​ជាមួយគ្នា​ជា​លក្ខណៈសាមញ្ញ​វិញ ជំនួស​ថា​ជា​កិច្ច​ជំនួប​ផ្លូវការ​ទ្រង់ទ្រាយ​ធំ​។​មេដឹកនាំ​តៃវ៉ាន់​រូបនេះ​និយាយទៀតថា “​វិធីសាស្ដ្រ​នេះ​យើង​អាច​សម្រេចបាន​នូវ​គោល​ជំហរ​និង​សេចក្ដីថ្លៃថ្នូរ​បានស្នើ​គ្នា ហើយក៏​បាន​ឆ្លុះបញ្ចាំង​ថា​ភាគី​ទាំង​ពីរ​កំពុង​ដោះស្រាយ​បញ្ហា​ឆ្លង​ច្រក​សមុទ្រ​ដោយ​មាន​ការបត់បែន​និង​ការ​អនុវត្ដ​ន៍​ជាក់ស្ដែង​។ ដូច្នេះ​វា​ស្រប​ទៅនឹង​គោលការណ៍​របស់​យើង ដោយ​យើង​មិន​បាន​បដិសេធ​ចំពោះ​ការទទួលស្គាល់​អធិបតេយ្យ​ភាព​របស់​ភាគី​ម្ខាងៗ​ឡើយ​។​”


​ខណៈ​ដែល​កិច្ចប្រជុំ​នេះ​គឺជា​កិច្ចប្រជុំ​សំខាន់​ក្នុង​ប្រវត្ដិសាស្ដ្រ វា​មិន​ត្រូវបាន​គេ​រំពឹងថា​អាច​មាន​លទ្ធផល​ជាកា​ផ្លាស់ប្ដូរ​ក្នុង​ទំនាក់ទំនង​ច្រក​សមុទ្រ​នោះទេ ស្រប​ពេល​មេដឹកនាំ​ទាំង​ពីរ​យល់ព្រម​ជាមួយ​គ្នា​ថា​នឹង​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណាមួយ ឬ​ក៏​ចេញ​សេចក្ដីថ្លែងការណ៍​រួម​គ្នា​ឡើយ​។ ដោយឡែក​ចំពោះ​ក្រុមអ្នកតាមដាន​ស្ថានការណ៍​រំពឹងថា លោក​ម៉ា​នឹង​ទទួលបាន​ប្រយោជន៍​ច្រើន​ក្នុង​កិច្ចប្រជុំ​។ បើ​ទោះបីជា​គណបក្ស KMT​ត្រូវ​បាត់បង់​អំណាច​នៅ​ឆ្នាំក្រោយ​ក៏ដោយ ប៉ុន្ដែ​អាច​រក្សាបាន​នូវ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង ហើយ​នឹង​អាច​ឲ្យ​គណបក្ស​មាន​ទំនាក់ទំនង​នយោបាយ​ជាមួយ​ចិន​ដដែល​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត