លោក​ផៃ ស៊ីផា​ន​ថា លោក​កឹម សុខា ជា​អ្នក​​ប្រព្រឹត្ត​​​​អំពើពុករលួយ​​មុនគេ​​បំផុត​​

09-10-2015 6:04 pm 1784

“​ជា​ការយល់ឃើញ​របស់​លោក នេះ​គឺ​ដោយសារតែ​លោក​កឹម សុខា​ជា​អ្នកប្រព្រឹត្ត​អំពើ​ពុករលួយ​មុនគេ​” នេះ​គឺជា​អ្វី​ដែល​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី យល់​ឃើញ​ចំពោះ​ការអំពាវនាវ​របស់​លោក​កឹម សុខា​ដែល​ឱ្យ​សកម្មជន របស់​គណបក្ស​ខ្លួន ឈប់​រិះគន់​ពី​បញ្ហា​អំពើពុករលួយ​របស់​រដ្ឋាភិបាល ទៅកាន់​ប្រជាជន​ដែល​ជា​អ្នកគាំទ្រ ដោយ​ងាក​មក​ផ្តោត​តែ​លើ​ការរៀបចំ​ខ្លួន​ទៅ​បោះឆ្នោត ដើម្បី​ទទួល​បាន​ការផ្លាស់ប្ដូរ ទើប​ជា​ការប្រសើរ​។​យ៉ាងណា​ក៏ដោយ​ចំពោះ​បញ្ហា​ពុករលួយ លោក​ផៃ ស៊ីផា​ន បានបញ្ជាក់​ថា ជំហ​របស់​រដ្ឋាភិបាល គឺ​ប្រឆាំង​អំពើ​ពុករលួយ​ជា​ដាច់ខាត​។​


សំឡេង​លោក​ផៃ ស៊ីផា​ន​៖


​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៨ ខែតុលា លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានថ្លែង​ក្នុង​ពិធី​ជួប​សកម្មជន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​កំពង់សៀម ក្រុង​កំពង់ចាម បាន​និយាយថា គោលដៅ របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ត្រូវតែ​ធ្វើឲ្យមាន​ការផ្លាស់ប្ដូរ ផ្លាស់ប្ដូរ​តាម​រយៈ​ការបោះឆ្នោត​ត្រឹមត្រូវ​និង​យុត្តិធម៌​។ លោក​កឹម សុខា​បាន​បន្ថែមថា ចាប់ពី​ពេលនេះ​តទៅ​សកម្មជន​និង​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គិតតែ​ពី​រឿង​រៀបចំ​ខ្លួន​ទៅ​បោះឆ្នោត ដើម្បី​ទទួល​បាន​ការផ្លាស់ប្ដូរ ដោយឡែក​ចំពោះ​រឿង​អំពើពុករលួយ​ទៀត មិនចាំបាច់​រវល់​នោះទេ។


​សំឡេង​លោក​កឹម សុខា​៖

 


(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត