​តើ​​គួរ​រៀបចំ​​គម្រោង​​អ្វីខ្លះ​​មុន​​សម្រេចចិត្ត​ប្រើ​ប្រាស់​​សេវា​​ប្រាក់​កម្ចី​?

28-09-2015 10:42 am 3491
លោកលាង គីមហ៊ួត​នាយក នាយកដ្ឋាន​ឥណទាន​សហគ្រាស​ធន​តូច និង​មធ្យម​ហត្ថា​កសិក​រ

​សព្វថ្ងៃ សេវាកម្ម​ប្រាក់កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ មាន​អ្នកប្រើប្រាស់​ច្រើនជាង សេវាកម្ម​ផ្សេងៗ​។ បើ​តាម​លោក​លាង គីម​ហ៊ួត​នាយក នាយកដ្ឋាន​ឥណទាន​សហគ្រាស​ធន​តូច និង​មធ្យម​ហត្ថា​កសិក​រថា ឥណទាន​ដែល​ហត្ថា​កសិករ​ផ្តល់ជូន​អតិថិជន មាន​ចំនួន ៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ បើ​គិត​ត្រឹម​ខែកក្កដា​មាន​អតិថិជន​១០​ម៉ឺន​នាក់​បាន​ប្រើប្រាស់​សេវា​ប្រាក់កម្ចី ហើយ​ភាគ​ច្រើន​ជា​អតិថិជន​នៅតាម​ខេត្ត​។ លោក​គីម ហ៊ួត​ក៏​បាន​បញ្ជាក់ថា ដើម្បី​ប្រើប្រាស់​សេវា​ប្រាក់កម្ចី​ប្រកបដោយ​គុណភាព និង​ជៀសវាង​ការ​ជំពាក់​បំណុល​វា​ន់ក​. អតិថិជន​ត្រូវមាន​គោលបំណង​នៃ​ការ​ប្រើប្រាស់​ឥណទាន​ច្បាស់លាស់ ត្រូវ​ដឹង​ខ្លួន​ឯង​ថា​មាន​សមត្ថភាព​សងបំណុល​ត្រឡប់មកវិញ និង​ជៀសវាង​បង្កើន​បំណុល​។

 

ដើម្បី​លំអិត​បន្ថែម សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​ជាមួយ​លោក​លាង គីម​ហ៊ួត​នាយក នាយកដ្ឋាន​ឥណទាន​សហគ្រាស​ធន​តូច និង​មធ្យម​ហត្ថា​កសិករ​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​៖

 

សំឡេង៖

ព័ត៌មានផ្សេងទៀត