លោក​​កែម ឡី​​ថា​​បើ​ចង់​​ធ្វើ​ជា​អ្នក​វិភាគ​​ត្រូវ​ហាន​លះបង់​​ជីវិត​

07-09-2015 4:27 pm 5714

​លោក​​កែម ឡី​​អ្នកស្រាវជ្រាវ​និង​តាមដាន​ស្ថាន​កាណ៍​សង្គម​​កម្ពុជា​​បញ្ជាក់​ថា កម្ពុជា​មិន​ខ្វះ​ទេ​​អ្នក​មាន​សមត្ថភាព ដែល​អាច​យក​របកគំហើញ​ថ្មីៗ​និង​ជាក់ស្តែង មក​ចែកចាយ​ជា​សាធារណៈ ប៉ុន្តែ​អ្នក​មាន​ស​មត្ថភាព​ទាំងនោះ បាន​សំងំ​លាក់​ខ្លួន​ដោយសារ​ខ្វះ​សេចក្តីក្លាហាន​។ ទាក់ទង​ការងារ​ជា​អ្នកវិភាគ លោក​កែម ឡី​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​បាន​ដាក់​ខ្លួន​ប្រើប្រាស់​វី​ហ្សា​៣ ដើម្បី​វិភាគ​ព័ត៌មាន​ឲ្យ​ត្រូវជ្រុង​។ វី​ហ្សា​ទី​១ ប្រសិនបើ​គេ​មិន​សប្បាយចិត្ត គេ​អោយ​ដេកពេទ្យ ត្រូវ​ទៅ​ដេកពេទ្យ  វីហ្សា​ទី​២ បើសិន​គេ​មិន​សប្បាយចិត្ត គេ​អោយ​ចូល​ដេក​ក្នុង​ពន្ធនាគារ ត្រូវ​ចូល ហើយ​វីហ្សា​ទី​៣ ប្រសិនបើ​គេ​មិន​សប្បាយចិត្ត គេ​​អោយ​ស្លាប់​ត្រូវ​តែ​ស្លាប់​។ ដើម្បី​លំអិត​ពី​ការងារ​ជា​អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​ការវិភាគ​ព្រឹត្តិការណ៍​នៅក្នុង​ប្រទេស​កម្ពុជា សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​ជាមួយ​លោក​កែម ឡី​អ្នក​ស្រាវ​ជ្រាវ និង​តាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​៖

 

សំឡេង៖

ព័ត៌មានផ្សេងទៀត