ការ​សាក់​អាច​ ប្រឈមមុខ ​នឹង​ជំងឺមហារីក​

25-06-2015 12:10 pm 4418

មាន​ប្រជាជន​ជាច្រើន​ នៅលើ​ពិភពលោក​ ដែល​ព​ពួលគាត់​ចូល​ចិត្ដសាក់​។នៅ​ប្រទេស​កម្ពុជា​យើង​វិញ ក៏​មាន​អ្នក​ចូល​ចិត្ដ សាក់​ច្រើន​ណាស់​ដែរ​។​ការចាក់​សាក់ ​អាចមាន​ហេតុផល​ច្រើន​ សម្រាប់​អ្នក​សាក់ ប៉ុន្ដែ​ហេតុ​​តែ​មួយ ​ដែល​យើង​និង​បង្ហាញជូន ​មិត្ដ​អ្នកអាន​គឺ​មិន​ល្អ​ ទេ​សម្រាប់​សុខភាព​។​

 

ពួក​អ្នកវិទ្យាសាស្ត្រ ​អឺរ៉ុប​បាន​ព្រមាន​ថា សារជាតិ​ពុល​មាន​នៅក្នុង​ទឹកខ្មៅ​សាក់ អាច​ចូល​ទៅក្នុង​សរីរាង្គ​មនុស្ស និង​បង្ក​ជា​ជំងឺ​មហារីក។គ្រាប់ nano ពី​ទឹកខ្មៅ អាច​“​ជ្រាប​” ចូល​ឈាម និង​ប្រមូលផ្តុំ​ក្នុង​ស្រទាប់​ផា​ល ក៏​ដូច​តម្រងនោម​, ធ្វើឲ្យ​ឥទ្ធិពល​ដល់​លទ្ធភាព​ ច្រោះស​ម្រាំង​សារជាតិ​ ចម្រុះ​របស់​សរី​រាង្គ។

 

ប្រភេទ​ទឹកខ្មៅ​សាក់​ជាច្រើន ត្រូវបាន​ប្រើ​នៅ​អង់គ្លេស មាន​ផ្ទុក​សារជាតិ​ មានលទ្ធភាព​បង្ក​មហារីក ដូចជា Cobalt និង បា​រ៉​ត។បា​រ៉​ត​ច្រើន​មាន​ នៅក្នុង​ទឹកខ្មៅ​សាក់ ពណ៌​ក្រហម ក្នុងពេល​ទឹកខ្មៅ​សាក់​ពណ៌​ខៀវ​មាន​ផ្ទុក Cobalt ។តាម​ស្ថិតិ​ប្រមាណ ២០% នៃ​មនុស្ស​ធំ​អង់គ្លេស សាក់​រូប​លើ​ខ្លួន។ប្រភេទ​ទឹកខ្មៅ បង្កប់​សារជាតិ​គ្រោះថ្នាក់ រួម​មាន​ជាតិពុល​លោហធាតុ និង hyrocarbons ត្រូវបាន​ដឹង​ថា មាន​លទ្ថភាព​បង្ក​មហារីក ៕ ដោយ ជួប វត្ដី

ព័ត៌មានផ្សេងទៀត