ការ​រីក​រាលដាល​​ជំងឺ​​អេដស៍​​នៅ​ឃុំ​រកា​​នឹង​​ប៉ះពាល់​​ធ្ងន់ធ្ងរ​​ដល់​​សង្គម និង​​សេដ្ឋកិច្ច

19-12-2014 4:04 pm 2889

​តួលេខ​ចុងក្រោយ ដែល​បង្ហាញ ដោយ​មន្ត្រី​មន្ទីរ​សុខាភិបាល ខេត្ត​បាត់ដំបង​មកដល់ពេលនេះ  ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង​គឺ​មាន​១០៦​នាក់​ក្នុងចំនោម ៩៨៥​នាក់​។​ចំនួន​នេះ គឺ​ច្រើន​បើ​សមាមាត្រ​នឹង​ចំនួន​ប្រជាជន​ដែល​ទៅ​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍​។​

 

យ៉ាងណាក៏ដោយ មូលហេតុ​នៃ​ការ ឆ្លង​រីក​រាលដាល​នៃ​ជំងឺអេដស៍​នៅក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង​នេះ នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​។​បច្ចុប្បន្ន ទាំង​មន្ត្រី​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​​ពាក់ព័ន្ធ កំពុងតែ​ស្វះស្វែង​រក​ចំណាត់ការ និង​វិធានការ​ការពារ និង​ទប់ស្កាត់ ជាពិសេស​គឺ​ស្រាវជ្រាវ ឲ្យបាន​ច្បាស់លាស់​ថា ប្រជាពលរដ្ឋ​ពិតជា​ផ្ទុក​មេរោគ​អេដស៍​មែន រឺ​ជា​ករណី​នៃ​ការរីក​រាល​ដាល​​មេរោគ​ម្យ៉ាង​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ជំងឺអេដស៍​។​

 

ទាក់ទង​នឹង​បញ្ហា​នេះ លោក​កែម​ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម កម្ពុជា បាន​លើកឡើង​ថា បើ​មាន​ករណី​រីក​រាលដាល​ជំងឺ​អេដស៍​ពាសពេញ​ភូមិ​ឃុំ​បែបនេះ នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សង្គម និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។

​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​បទសំភាសន៍​រវាង ឆេង សូរិយា ជាមួយ​លោក កែម ឡី​អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា ​ដូចតទៅៈ​
 

សំឡេង

ព័ត៌មានផ្សេងទៀត