មនុស្ស​​​យន្ត​​Transformer ​បង្ហាញ​​ខ្លួន​ពិតៗ​​​ក្នុង​​ប្រទេស​​ជប៉ុន​​

30-10-2014 3:57 pm 2302

បច្ចេកវិទ្យា​កាន់តែ​ទំនើប អ្វីៗ​ក៏​អាច​បង្កើត​បាន​ដែរ ទៅ​តាម​ការ​នឹក​ស្រមើស្រមៃ​របស់​អ្នកវិទ្យាសាស្ត្រ​។ លោកអ្នក​ប្រាកដជា​ធ្លាប់ បាន​ទស្សនា​ហើយ​នៅ​ខ្សែភាពយន្ត​Hollywood មួយ ដែល​មាន​ចំណងជើង​ថា Transformer ។ ឥឡូវនេះ តួអង្គ​ក្នុង​រឿង​លំដាប់​អន្តរជាតិ​នេះ បាន​លេចចេញ​ជា​រូបរាង​ពិត​ហើយ ដែល​អាច​មាន​សកម្មភាព​ប្តូរ​រូបរាង​បាន​ដូច​ក្នុង​ខ្សែភាពយន្ត​អញ្ចឹង​។​

លោក Wataru Yoshizaki អ្នកវិទ្យាសាស្ត្រ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប ក្នុង​ប្រទេស​ជប៉ុន កាលពី​ពេល​ថ្មីៗ​នេះ បានដាក់​បង្ហាញ​នូវ​មនុស្ស​យន្ត Transformer ជា​លើកដំបូង​បំផុត​។ មនុស្ស​យន្ត Transformer នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា J-deite quarter វា​អាច​ប្តូរ​រូបរាង ពី​រថយន្ត​ទៅ ជា​មនុស្ស​យន្តភា្ល​មៗ ដោយ​ចំណាយ ពេល​ត្រឹម​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ ហើយ​ពេលនេះ ក្រុមការងារ ផលិត​ក៏​បាន​បង្ហាញ រូបភាព និង​វីដេអូ នៃ​ការប្តូរ​រូបរាង​របស់​មនុស្ស​យន្ត Transformer ជា​សា​ធាណៈ​ផងដែរ​។​

 

​យ៉ាងណាក៏ដោយ បើ​តាម​ការបង្ហាញ​ពី​សកម្មភាព​មនុស្ស​យន្ត​នេះ ឃើញ​ថា​វា​ស្ថិតនៅក្នុង ទំហំ និង​កំពស់ តូច ទាប​នៅឡើយ ដោយ​មាន​កំពស់​ត្រឹមតែ ១.៣ ម៉ែត្រ​ប៉ុណ្ណោះ​។  
​លោក Wataru Yoshizaki បានបញ្ជាក់​ថា តែ​ទោះជា​យ៉ាងនេះក្តី លោក​មាន​គម្រោង​នឹង​បង្កើត​វាឲ្យ​មាន​រូបរាង និង​ទំហំ​ធំ​នា​ពេលអនាគត ដែល​អាច​មាន​កំពស់រ​ហូ​តដល់​៥​ម៉ែត្រ ហើយ​គម្រោង​នេះ អាច​នឹង​បញ្ចប់​ប្រហែល​ជា​នៅក្នុង​អំឡុង​ឆ្នាំ​២០២០​ឯណោះ​។​

 

​គួរបញ្ជាក់​ថា មនុស្ស​យន្ត Transformer ដែល​ទើប នឹង​ផលិត​នេះ គឺ​មាន​ទំងន់​សរុប ៣៥ គីឡូក្រាម នឹង​ត្រូវ​បាន​ដាក់​បង្ហា​ញ​ជា​ផ្លូវការ​ក្នុងការ តាំងពិព័រណ៍​ឌីជីថល មួយ​ក្នុង​ទីក្រុង តូ​ក្យូ កាលពី ថ្ងៃទី ២៣ ខែតុលា កន្លងទៅ​។ មនុស្ស​យន្ត Transformer​នេះ អាច​ដើរ​បាន​ពេល​វា​ប្តូរ​ខ្លួន​ជា​មនុស្ស​យន្ត ក្នុង​ល្បឿន​១ គីឡូម៉ែត្រ ក្នុង​១​ម៉ោង តែ​នៅ ពេលដែល វា​ប្តូរ​រូបរាង ទៅ​ជា​រថយន្ត វា​អាច​បើក​បាន​ក្នុង​ល្បឿន​ជាង ១០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ផង​ដែរ​។

 

​មនុស្ស​យន្ត Transformer ឈ្មោះ J-deite quarter បាន​គ្រប់គ្រង ដោយ​ប្រព័ន្ធ​មួយ ដែល​គេ ហៅថា V-Sido OS វា​គឺជា​ប្រព័ន្ធ ដែល​អាច​ផ្តល់​លទ្ធភាព​ឲ្យ​មនុស្ស បញ្ជា ទៅលើ​មនុស្ស​យន្ត​នោះ​បាន​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត