ក្រុម​និ​ស្សិត​​ខ្មែរ​​ចូល​រួម​​បណ្តុះ​​កូន​ឈើ​​ជួយ​​លំ​អរ​​បរិ​ស្ថាន

03-08-2014 5:05 pm 2086
រូបភាពបណ្តុះកូនឈើរបស់បងប្រុស ណៅ សុខ នៅវត្តបទុមវត្តី

លោក ណៅ សុខ ជា​​ប្រ​ជា​ពលរដ្ឋ ដែល​​ជួយ​​ថែរក្សា​​បរិ​ស្ថាន បាន​ឲ្យ​ដឹង​ថា ការ​ជ្រើស​រើស នូវ​​ការ​បណ្តុះ​​កូន​ឈើ ដោយ​សារ សន្ទុះ​​នៃ ការ​បាត់​បង់​​ព្រៃ ឈើ កាន់​តែ​​មាន​​ល្បឿន​​លឿន​​នៅ​​ប៉ុ​ន្មាន​​ឆ្នាំ ចុង​ក្រោយ​​នេះ​។ ស្រប​ពេល​​នៃ ការ​បាត់​បង​​នេះ លោក ណៅ សុខ ដែល​​មាន​​ក្រុម​ការងារ សហ​ការ​​ជា​មួយ ព្រះ​សង្ឃ និង និ​ស្សិត​​វត្ត​​បទុម​​វត្តី បាន​​បង្កើត​​កម្ម​វិធី​​បណ្តុះ​​កូន​ឈើ នេះ ឡើង ដើម្បី​ផ្តល់​កូន​ឈើ ឲ្យ​​ប្រ​ជា​ពល​រដ្ឋ និង​​តាម​​វត្ត​​អា​រាម​​នា​នា នៅ​​ប្រ​ទេស​​កម្ពុ​ជា បន្ត​​ដាំ​​កូនឈើ ដែល​​ជា​ផ្នែក​​មួយ​នៃ ការ​ការ​ពារ​​បរិស្ថាន​ខ្មែរ​។ ក្រៅ​ពីនេះ បង​ប្រុស ណៅ សុខ ដែល ជា​​អ្នក​​បណ្តុះ​​កូន​ឈើ​មួយ​រូប​ដែល មាន​​​បទពិ​សោ​ធន៍ រាប់​ឆ្នាំ ហើយ​​នោះ បាន​​រៀបរាប់​នៃ គោល​បំណង ការ​​បណ្តុះ​​កូន​ឈើ​​នេះ​ថា​៖

 

​សម្លេងៈ​

 

​ក្រៅ​ពី​ការ ផ្តល់ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្គាល់ នូវ​ប្រភេទ​ឈើ​កម្រ នឹង​ជូ​យ​ស្តារ​បរិស្ថាន បងប្រុស ណៅ សុខ ក៏​បាន​បញ្ជាក់​ពី​ប្រភេទ ឈើ​ជា​ច្រើន ដែល​ពាក់​ពាក់ព័ន្ធ​ទៅនឹង វប្បធម៌​ខ្មែរ មួយចំនួន ដែល​ឈើ​ទាំងនោះ បាន​បាត់បង់​ទៅហើយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ មិន​បាន​ស្គាល់​។ បងប្រុស​ណៅ សុខ បន្ត​៖

 

សម្លេងៈ

 

បងប្រុស ក៏​បាន​បង្ហាញ​ពី ចំណាប់អារម្មណ៍ និង​មូលហេតុ​ចំបងៗ នៃ ការគាំទ្រ​បរិស្ថាន ដែល​ក្រុមការងារ របស់ ខ្លួន បាន​ធ្វើ​តាំងពី​យូរ​ឆ្នាំ​ដែរ​ហើយ​នោះ រហូតមកដល់​ពេលនេះ គឺជា​ជោគជ័យ​របស់ បងប្រុស​មួយ ក្នុង​ការគាំទ្រ និង​ថែរក្សា​បរិស្ថាន​។​

 

សម្លេងៈ

 

បងប្រុស បានបញ្ជាក់​ថា រាល់​កូនឈើ​ដែល បងប្រុស​បាន​បណ្តុះ គឺ​បាន​ចែកចាយ បរិច្ចាក ទៅ​តាម​តំបន់ ដាច់ស្រយាល​ឆ្ងាយៗ តាម​ទីសាធារណៈ និង​វត្ត​អារាម ដោយ​មិន​បាន​គិត​ពី​កម្រៃ​នោះទេ​។

 

សម្លេងៈ


 

យ៉ាងណាក៏ដោយ អ្នក​ជួយ​សង្គម ចូលរួមចំណែក​ថែរក្សា​បរិស្ថាន​រូបនេះ ក៏​បាន​បញ្ជាក់ថា ទោះបីជា​ស្រុកទេស ប្រែប្រួល​យ៉ាងណា ក៏​ព្រៃឈើ​ធម្មជាតិ ជា​ចំណែក​មួយ នៃ​ការអភិវឌ្ឍ​សង្គម​ដែរ​៕

 

សម្លេងៈ

 

ព័ត៌មានផ្សេងទៀត