ប្រ​ជា​ពល​រដ្ឋ​​ស្នើ​ឲ្យ​​គណបក្ស​​នយោ​បាយ​​ទាំង​ពីរ​​បញ្ចប់​​វិបត្តិ​​នយោបាយ

18-07-2014 5:13 pm 3000
សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែននិងលោកសមរង្ស៊ី

​មិន​ថា​ប្រជាពលរដ្ឋ​កម្ពុជា ឬ​ប្រជាពលរដ្ឋ​ជាតិ​សាសន៍​ដ៏​ទៃ​នោះទេ​តែ​ង​ប្រាថ្នា​សុខសន្តិភាព នៅក្នុង​ប្រទេស​ដែល​ខ្លួន​រស់នៅ​។ យ៉ាងណាមិញ​ប្រជាជន​ខ្មែរ បាន​អំពាវនាវ​ដល់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ពោល​គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ​ប្រញាប់ប្រញាល់ ដោះស្រាយ​វិបត្តិ​នយោបាយ​ឲ្យបាន​ឆាប់រហ័ស តាមរយៈ​ការបង្រួបបង្រួម​គ្នា ដើម្បី​នាំ​សុខ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា​។ ​ការអំពាវនាវ​របស់​ប្រជាពលរដ្ឋ​នេះ មិនមែន​ធ្វើ​ឡើង​ដើម្បី​ផលប្រយោជន៍ ផ្ទាល់​ខ្លួន​តែ​ម្យ៉ាង​នោះទេ គឺ​ក៏​ធ្វើឡើង​ដើម្បី​ប្រទេស​ជាតិ​ផង​ដែរ​។ ​ចង់​ដឹង​ថា​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ការ​អំពារ​នាវ​យ៉ាង ដូចម្តេចខ្លះ ទៅ​ដល់​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ ជា​បន្ត​សូម​ប្រិយមិត្ត​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​​អ៊ុន សុខ​ឡា​៖

 

សេចក្តីសុខ​សន្តិភាព​​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ណាស់ សំរាប់​ប្រទេសជាតិ​នី​មួយៗ ហើយ​សុខសន្តិភាព​នេះ​កើតឡើង​បាន​លុះត្រាតែ ប្រជា​ពលរដ្ឋ​ចេះ​បង្រួបបង្រួម​គ្នា សាមគ្គី​គ្នា​។ ប៉ុន្តែ​តួអង្គ​សំខាន់​បំផុត នៅ​ក្នុង​ការនាំ​សុខសន្តិភាព គឺ​ថ្នាក់​ដឹកនាំ​ដែល​ប្រជាជន​ជឿទុកចិត្ត ប្រគល់​ឲ្យ​កាន់ចង្កូត​នាវា​មួយ​នេះ ដើម្បី​ធ្វើឲ្យ​ប្រទេស​ជាតិ​ធ្វើដំណើរ​ដោយ​រលូន ប្រជាជន​រស់នៅ​ប្រកប​ដោយ​សេចក្តី​រីករាយ​។​

 

​ក្នុងនាម​ខ្លួន​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប មិន​មាន​វិធីសាស្ត្រ​អ្វី ទាមទារ​ក្រៅពី​ពាក្យសំដី​បន្លឺ​តាម​រលកធាតុអាកាស ឲ្យ​គណបក្ស​ទាំង​ពីរ​ឆាប់​ត្រូវរ៉ូវ​គ្នា​នោះទេ​។​ លោក សៀត ជា​កម្មករ​ម្នាក់ បាន​លើកឡើងថា​លោក​ពិតជា​ចង់​ឃើញ​ប្រជាជន​ខ្មែរ​រួបរួម​គ្នា ជាពិ​សេស​គឺ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ​ប្រញាប់​ចាប់ដៃគ្នា​ពីព្រោះ​ជា​ខ្មែរ​តែ​មួយ ដើម្បី​ប្រទេស​កម្ពុជា និង​ដើម្បី​ប្រជាពលរដ្ឋ​ទទួលបាន​ភាពកក់ក្តៅ ៖

 

សម្លេង៖

 

​ជា​អ្នកលក់​ផ្លែឈើ​បន្តិចបន្តួច​នៅ​តាម​ចិញ្ចើមថ្នល់ អ្នក​មីង​អូន​ក៏បាន​លើកឡើង​ថា សព្វ​ថ្ងៃនេះ​អ្នក​មីង​មិន​ចង់បាន​អ្វី​ក្រៅពី​ចង់​ឃើញ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ញញឹម​ដាក់​គ្នា​នោះ​ទេ​។​ព្រោះថា​បើ​បក្ស​ទាំង​ពីរ​​ស្រុះស្រួល​គ្នា ប្រជាជន​រីករាយ ប្រទេស​ជាតិ​កាន់តែ​មាន​ការ​អភិ​វឌ្ឈន៍ ជឿនលឿន​ដូច​ប្រទេស​ដ៍ទៃ​ទៀត ៖

 

សម្លេង​៖

 

​មិន​ខុស​ពី​អ្នក​មីង​អូន​ប៉ុន្មាន​ដែរ ប្អូនប្រុស ឡុច សុវណ្ណ​រ៉ា​ជា​និស្សិត​ម្នាក់​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​រាជ​ធានា​ភ្នំពេញ បាន​បង្ហាញ​ឲ្យដឹងថា​សុវណ្ណារ៉ា ចង់ឲ្យ​គណក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ឆាប់​រួបរួមគ្នា ចាប់ដៃគ្នា ដើម្បី​ប្រទេសជាតិ​កាន់តែ​រីកចំរើន ៖

 

សម្លេង​៖

 

​កំពុង​រុញរ​ទេ​សលក់​គ្រឿង​ហូបចុក នៅតាម​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ នោះ​គឺ​អ្នក​មីង​ម៉ុម អ្នក​មីង​ម៉ុម​និយាយថា អ្នក​មីង​មិន​បារម្ភ​ពី​ជីវភាព អ្នក​មី​សព្វថ្ងៃនេះ​ទេ ហើយក៏​មិន​ចង់បាន​អ្វី​ដែរ​។ អ្វី​ដែល​អ្នក​មីង ចង់​បាន​គឺ​ការរស់នៅ ដោយ​មិន​មាន​ក្តីកង្វល់​ពី​បញ្ហា​ប្រទេសជាតិ​។ ដូច្នេះ​អ្នក​មីង​ម៉ុម សូម​អំពាវនាវ​ដល់​បក្ស​ជា​ប់ឆ្នោត​ទាំង​ពីរ បង្រួបបង្រួម​គ្នា​ឲ្យបាន​ឆាប់ៗ ដើម្បី​នាំ​ភាព​រីករាយ ដល់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​៖

 

សម្លេង៖

 

​លោកពូ​ប្រុស ជា​អ្នក​រត់​កង់​បី​ម្នាក់ ក្នុងនាម​លោក​ពូ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែរនោះ លោកពូ​បាន​និយាយថា ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ពិតជា​ចង់ឃើញ​ការ​ចាប់ដៃ​គ្នា​ពិតប្រាកដ រវាង​គណបក្ស​ប្រជា​ជន​​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​។ ពីព្រោះ​ការរួបរួម​គ្នា​ជា​សាមគ្គីភាព​ដ៍​ល្អ ដើម្បី​ប្រទេស​កម្ពុជា ដើរ​ទៅ​មុខ​ដោយ​រលូន​៖

 

សម្លេង៖

 

​ជា​ការកត់សំគាល់ ប្រជាជន​កម្ពុជា ពិតជា​ចង់​រស់​នៅក្នុង​ប្រទេស​មួយ ដែល​មាន​ការរួបរួម​គ្នា សាមគ្គី​គ្នា​ពិតប្រាកដ​។ ​ការ​សាមគ្គី​គ្នា​ជា​ជោគជ័យ មួយ​ដើម្បី​ប្រជាជាតិ ដើម្បី​ប្រជាជន​រស់នៅ​បាន​សុខ​សាន្ត​។ តើ​ការអំពាវនាវ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ចង់​ឃើញ​ការបង្រួបបង្រួម​គ្នា​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ អាច​ទទួលបាន​ផ្លែផ្កា​ដែររឺទេ ស្ថិតនៅ​ក្នុង​កាលៈទេសៈ​នេះ​?

ព័ត៌មានផ្សេងទៀត