ពលរដ្ឋ​សាទរ​​គម្រប់​៦​​ឆ្នាំ​​​នៃ​​ការដាក់​​បញ្ចូល​​​ប្រាសាទ​​​ព្រះ​វិហារ​​ជា​សម្បត្តិ​​បេតិកភណ្ឌ​​ពិភពលោក​

07-07-2014 5:07 pm 2140

ប្រាសាទ​ព្រះវិហារ ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​កាលពី​ថ្ងៃ ទី​៧​ខែកក្កដា​ឆ្នាំ​២០០៨ ។​គិត​ត្រឹម​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៤​នេះ​គឺ​មាន​រយៈពេល​៦​ឆ្នាំ​ហើយ​ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​។ដើម្បី​អបអរ​ខួប​គម្រប់​៦​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃ​ទី​៧​ខែ​កក្ត​ដានេះ​ បាន​ប្រារព្ធ​ពិធី​ជួបជុំ​សាទរ រម្លឹក​ខួប​បញ្ចូល​ប្រាសាទ​ព្រះវិហារ ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេជោ ស្ថិត​នៅ​ម្តុំ​សា​អែម ជើងភ្នំ​ប្រាសាទព្រះវិហារ​។​ចំពោះ​ការ​ប្រារព្ធ​ពិធី​ជួបជុំ​សាទរ រម្លឹក​ខួប​បញ្ចូល​ប្រាសាទ​ព្រះវិហារ ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​​គម្រប់​ខួប​លើក​ទី​៦​នាពេល​នេះ​ប្រជាពលរដ្ឋ​សិស្ស និស្សិត​គ្រប់​មជ្ឈដ្ឋាន នៅក្នុង​ប្រទេស​កម្ពុជា បាន​សម្តែង​ភាពសប្បាយ រីករាយ​និង​អបអរសាទរ​យ៉ាងខ្លាំង​។​

 

​មាន​ស្រុកកំណើត នៅ​ខេត្ត​ព្រៃវែង​ហើយ ក៏​ជា​និស្សិត​ដែល​កំពុង​សិក្សា នៅក្នុង​សាកលវិទ្យាល័យ​មួយ​លោក​ឆាយ តារា​បាន​លើកឡើង​ថា​លោក​ពិតជា​មាន​ការសប្បាយ​រីករាយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ខួប​គម្រប់​៦​ឆ្នាំ ដែល​ប្រាសាទ​ព្រះវិហារ ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​

​លោក​ឆាយ តារា ៖

មិនសូវ​ខុសគ្នា​ប៉ុន្មាន​នោះ​ទេ សម្រាប់​លោក​ស៊ូ សេដ្ឋា មាន​សម្បុរ​ខ្មៅ​ស្រ​អែម និង​រាង្គ​ខ្ពស់​បន្តិច​នោះ ក៏​បាន​សម្តែង​នូវ​ការ​សប្បាយចិត្ត យ៉ាង​ខ្លាំង​នៅពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ខួប​គម្រប់​៦​ឆ្នាំ ដែល​ប្រាសាទ​ព្រះវិហារ ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពីពេល​កន្លង​ទៅ​។​លោក​ស៊ូ សេដ្ឋា ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ គឺ​រាជរដ្ឋាភិបាល​បាន​បំពេញ​នូវ​កាតព្វកិច្ច​មួយ​យ៉ាង​ត្រឹមត្រូវ​។​

លោក​ស៊ូ សេដ្ឋា​

 

​កំពុង​អង្គុយ​លើ​កៅអី​ហើយ​នៅក្នុង​ដៃ​មាន​កាន់​សៀវភៅ​និង​ប៊ិច​ផង​នោះ គឺ​លោក​ឃួន ធី​ដែត ជា​និស្សិត​ដែល​កំពុង​តែ​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រា​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​លើកឡើង​ថា ការ​ប្រារព្ធ​នូវ​ពិធី​រំលឹក​ខួប​នៃ​ការបញ្ចូល​ប្រាសាទ​ព្រះវិហារ ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​រាជរដ្ឋាភិបាល​ពេល​នេះ​គឺជា​រឿងដ៏​ប្រសើរ​មួយ​។​ជា​រឿង​ដ៏​ប្រសើរ​ក៏​ព្រោះ​ថា ការ​ប្រារព្ធ​នូវ​ពិធី​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​កូនចៅ​ជំនាន់​ក្រោយ​ព្រម​ទាំង​ជាតិ​សាសន៍​ទាំងអស់​នៅក្នុង​ពិភពលោក​បាន​ដឹងថា ប្រាសាទ​ព្រះវិហារ​គឺជា​ទ្រព្យសម្បត្តិ​និង​កេរ្តិ៍មរតក​របស់​កម្ពុ​ជា​។​

​លោក​ឃួន ធី​ដែត​

 

​មិន​ខុស​គ្នា​ពី​លោក​ឃួន ធី​ដែត​ប៉ុន្មាន​នោះ​ទេ សម្រាប់​លោក​ភី ភ័​ណ្ឌ បាន​លើកឡើង​ថា ការ​ប្រារព្ធ​នូវ​ពិធី​រំលឹក​ខួប​នៃ​ការបញ្ចូល​ប្រាសាទ​ព្រះវិហារ ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​រាជរ​ដ្ឋាភិបាល​ពេល​នេះ​គឺជា​រឿងដ៏​ល្អ​មួយ​។​ជា​រឿង​ល្អ​ក៏​ដោយសារ​តែ​ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ដឹង​ពី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​របស់​កម្ពុជា​។​មិនតែប៉ុណ្ណោះ លោក​ភី ភ័​ណ្ឌ គាំទ្រ​ពេញ​មួយ​ទំហឹង​សម្រាប់​ការ​ប្រារព្ធ​ពិធី​នេះ​។​

លោក​ភី ភ័​ណ្ឌ​

 

​សូមបញ្ជាក់​ថា  ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា បាន​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ ពិភពលោក ក្នុង​សម័យប្រជុំ​លើក​ទី​៣២ នៅក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា កាលពី ថ្ងៃទី​០៧​ខែកក្កដា ២០០៨​។​នៅ​ថ្ងៃ​ទី​០៧ កក្កដា ឆ្នាំ​២០១៤​នេះ គឺជា​ខួប​ទី​០៦​ឆ្នាំ ដែល​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ ពិភពលោក​។​និយាយ​ពី​រឿង​ប្រាសាទព្រះវិហារ ភាគី​ថៃ និង​កម្ពុជា នៅ​មិនទាន់​បាន​ជំ​រះ​គ្មាន​ឲ្យ​ចប់​សព្វគ្រប់​នៅ​ឡើយ​ទេ​លើ សេចក្ដីសម្រេច របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ទី​ក្រុងឡាអេ​ហៅ​កាត់​ថា​ICJ ដែល​តុលាការ​នេះ​បាន បង្គាប់ អោយ​កង​យោធា និង​តម្រួត​ថៃ​ដក​កម្លាំង របស់​ខ្លួន​ចេញ ពី​តំបន់​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​៕ (​ដោយ៖​ហេង សំណាង) ​

 

 


ព័ត៌មានផ្សេងទៀត