យុវជន​​​ស្នើរ​​ឲ្យ​មាន​​ការ​ផ្ស​ព្វផ្សាយ​​​ព័ត៌មាន​​​អំពី​ធនធាន​រ៉ែ​​​ឲ្យបាន​​ទូលាយ​​

01-07-2014 7:14 pm 1740
ស្ថានីយ៍រ៉ែប្រេងកាត

​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម ជា​វិស័យ​មួយ​ដែល​មាន​ភាពស្មុគស្មាញ​សម្រាប់​កម្ពុជា​។​ចំណូល​ដែល​បានមក​ពី​ការដកហូត​ធនធានធម្មជាតិ​ដែល​មិន​អាច​កកើត​ឡើងវិញ បាន​ចោទ​ជា​បញ្ហា​ស្មុគ​​ស្មាញ​​​បំផុត​នៃ​ការគ្រប់គ្រង​ចំណូល​ប្រកបដោយ​តម្លាភាព​។​អ្នកវិភាគ​និង​អ្នកជំនាញ​ជាច្រើន​បាន​សន្និដ្ឋាន​ថា​កម្ពុជា​នឹង​មាន​ការ​ប្រឈម​ខ្ពស់​ក្នុង​ការវិនិយោគ​ពី​វិស័យ​ធនធាន​រ៉ែ និង​ប្រេងកាត​នេះ ខណៈ​​​ដែល​កម្ពុជា​ពុំ​ទាន់​មានច្បាប់​ពាក់ព័ន្ធ​ពី​ធនធានធម្មជាតិ​គ្រប់គ្រាន់ ស្ថាប័នរដ្ឋ ធនធានមនុស្ស និង​យន្តការ​ក្នុង​ការគ្រប់គ្រង​ប្រកប ដោយ​ប្រសិទ្ធភាព ពុំ​ទាន់​គ្រប់គ្រាន់​ដូចគ្នា និង​នៅមានកំរិត​នៅ​ឡើយ​​។ អ្វី​ដែល​អ្នកជំនាញ​ខ្លាច​បំផុត​គឺ​ការយក​ធនធានធម្មជាតិ ទៅប្រើ​ខុស​គោលដៅ ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​មិន​រើ​ក​ចម្រើន​តែ​បណ្ដាលឲ្យ​មាន​សង្គ្រាម​ស៊ីវិល​ដូច​នៅ​បណ្ដា​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ទៅវិញ​។​

ក្រៅ​ពី​ការចូលរួម​ពី​វាគ្មិន និង​អ្នកជំនាញ​ក្នុង​វិស័យ​ធនធាន​រ៉ែ ក៏​មាន​ការចូលរួម​ពី​យុវជន ប្រហែលជា​៣០០​ទៅ​៤០០​នាក់​ដែរ​។​ជា​យុវជន​ម្នាក់​ដែល​កំពុង​សិក្សា​ផ្នែក​ច្បាប់​កំរិត​បរិញ្ញាប័ត្រ ឆ្នាំ​ទី​២​នៅ សកល​​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កញ្ញា​ឆាត ស្រី​ម៉ុច បាន​និយាយថា ទោះ​ជា​កញ្ញា​សិក្សា​ផ្នែក​ច្បាប់​ក៏ដោយ​តែ​កញ្ញា​ក៏​ត្រូវតែ​យល់ដឹង​ឲ្យបាន​ច្រើន​ពី​វិស័យ​ធនធាន​រ៉ែ ព្រោះ​ធនធាន​នេះ​ជា​សម្បត្តិ​របស់​ជាតិ ជា​​របស់​ប្រជាជន​មិនមែន​ជា​របស់​ក្រុមហ៊ុន​ណាមួយ​ឡើយ ដូច្នេះ​កញ្ញា​ត្រូវតែ​ដឹង​៖

​សម្លេង​កញ្ញា​ឆាត ស្រី​ម៉ុច

​ជា​យុវ​និស្សិត​ទើបតែ​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ ផ្នែក​ភូមិសាស្ត្រ​ព័ត៌មានវិទ្យា នៅ​សាកលវិទ្យាល័យ​បូរ៉ា​ផា ក្នុង​ប្រទេស​ថៃ​លោក​លី កុក ឆាយ យល់ថា ធនធាន​រ៉ែ​ជា​ធនធាន​ដែល​មិនអាច​កើត​វិញ​បាន​ទេ បើ​បូម​អស់​វា​នឹង​អស់ហើយ ហើយ​បើសិនជា​មាន​អំពើពុករលួយ​ទៀត​នោះ វា​នឹង​រលាយ​អស់​ថែមទៀត​។​លោក​លី កុក​ឆាយ​៖

សម្លេង​លោក​លី កុក​ឆាយ​

​និស្សិត​ម្នាក់​ទៀត​ដែល​រៀន​នៅ​សកល​វិទ្យាល័យន័​រតុន កញ្ញា​រួន ស្រី​លក្ខណ៍​យល់ថា​៖

សម្លេង​កញ្ញា​រួន ស្រី​លក្ខណ៍

លោ​កនៀន លាង​ហ៊ី​និស្សិត​ថ្នាក់​មូលដ្ឋាន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៅ​វិទ្យាស្ថាន​ភាសាបរទេស​វិញ យល់​ថា​កម្ពុជា​មាន​ធនធាន​រ៉ែ ជា​សំណាង​របស់​កម្ពុជា តែបើ​មាន​អំពើពុករលួយ ពី សំណាក់​អ្នក​ទទួលខុសត្រូវ​និង​ក្រុមហ៊ុន​វិញ  ពរ​ជ័យ​ទាំងនេះ នឹង​ក្លាយទៅជា​បណ្ដាសារ​វិញ​ជាក់​ជាមិនខាន​។​

សម្លេង​លោ​កនៀន លាង​ហ៊ី

​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម អ្នកសម្របសម្រួល​ផ្នែក​ឧស្សាហកម្ម​និស្សា​រណកម្ម និង​ផ្នែក​ប្រែប្រួល​អាកាសធាតុ​នៃ​អង្គការ​YRDP អ្នកសេដ្ឋកិច្ច និង​អ្នកជំនាញ​និយាយថា រដ្ឋាភិបាល និង​ប្រជា​​​ពលរដ្ឋ​ត្រូវមាន​កាតព្វកិច្ច​ដូចគ្នា​ក្នុង​ការរុករក និង​ស្រាវជ្រាវ ហើយ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​របស់​យើង ឲ្យបាន​ប្រសើរ កុំឲ្យ​ដូច​បណ្ដា​ប្រទេស​មួយចំនួន​ដែល​មាន​ធនធាន​រ៉ែ ហើយ​ត្រូវ​បំផ្លាញ​ដោយសារ​ក្រុមហ៊ុន និង​ការ​គ្មាន​តម្លាភាព​របស់​អ្នកទទួលខុសត្រូវ​។ ហើយ​រដ្ឋាភិបាល​គួរ​គិតពី​ចំណូល​របស់​ធនធាន​រ៉ែ ឲ្យបាន​ម៉ត់ចត់ ព្រោះ​មនុស្ស​ជំនាន់​ក្រោយ​ប្រហែលជា​នឹង​អាច​សួរថា​តើ​ចំណូល​ដែល​​​បានមកពី​ការ​បូម​ប្រេង និង​ធនធាន​រ៉ែ​របស់​កម្ពុជា​នា​ពេលកន្លងមក​រដ្ឋាភិបាល​បាន​យក​ទៅ​ប្រី​ប្រាស់​លើ​វិស័យ​អ្វីខ្លះ​? កម្ពុជា​អភិវឌ្ឍន៍​អ្វីខ្លះ​? ចំពោះ​ថវិកា ដែល​បានមកពី​ការ​បូម​រ៉ែ​ធម្មជាតិ ព្រោះ​ថា ធនធាន​នេះ​ប្រី​បានតែ​២០​ទៅ​៣០​ឆ្នាំ​វា​អាច​នឹង​អស់​ហើយ​។​

សំលេង វាគ្មិន​

ព័ត៌មានផ្សេងទៀត