អា​ឡឺម៉​ង់រក្សា​ជ័យជម្នះ​ជាមួយ​នឹងព័រ​ទុយហ្គាល់​ក្នុង​លទ្ធផល​4-0​

16-06-2014 5:56 pm 3260

ប្រទេស​អាឡឺម៉ង់ ​នៅ​តែ​រក្សា​ជ័យ​ជម្នះ​ជាមួយ​​នឹង​​ប្រទេសព័រ​ទុយ​ហ្គាល់​ សម្រាប់​ការ​ប្រកួត World ​Cup ​2014​ ។​ នៅក្នុង​​ការ​​ប្រកួ​​​ត កាល​​ពី​យប់​​​មិញ អាឡឺម៉ង់​ បានស៊ុត​បញ្ជូលទី​ បានចំនួន៤គ្រាប់ ​ខណៈពេលដែល​ព័រទុយហ្គាល់​ មិនទទួលបាន​សូម្បី​តែមួយ​គ្រាប់​។ នៅ​​តង់​​ទី១អាឡឺម៉ង់ ស៊ុតបញ្ជូលទីបាន៣គ្រាប់ និង តង់ទី២បាន១គ្រាប់បន្ថែមទៀត។

គួរកត់​សម្គាល់​ថា ​ក្នុងការប្រកួត​ចំនួន១៧ដង​ មាន​តែ៣ដង​ប៉ុណ្ណោះ​ដែល​ព័រទុយ​ហ្គាល់​បាន​ឈ្នះ​អាឡឺម៉ង​​​​​។រីឯអាឡឺម៉ង់​វិញអាចយក​ឈ្នះព័រទុយហ្គាល់ ដល់ទៅ៩ដង។

សម្រាប់​​​ការប្រកួតជាថ្មីនេះ អាឡឺម៉ងនៅតែអាចរក្សាជ័យជម្នះ លើព័រទុយហ្គាល់ដដែល ទោះជាមានវត្តមាន កីឡាករ រ៉ូណាល់ដូ ក៏ដោយ៕

ព័ត៌មានផ្សេងទៀត