ថ្ងៃ​​បើក​​ឆាក​​ដំបូង​​នៃ​ World​ Cup ​ឆ្នាំ​២០១៤​ ម្ចាស់​ផ្ទះ​​យក​ឈ្នះ​ ក្រូ​​អាត ​៣-១​

13-06-2014 3:31 am 3903

សម្រាប់​ថ្ងៃ​បើកឆាក​ដំបូង​នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក​World Cup ឆ្នាំ​២០១៤ កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​១៣ មិថុនា ដែល​ជា​ការ​ជួប​​គ្នា​រវាង​ម្ចាស់ផ្ទះ​ប្រេ​ស៊ីល ជាមួយនឹង ក្រូ​អាត ដែល​ជា​ការប្រកួត​ស្ថិតក្នុង​Group A លទ្ធផល​ប្រេ​ស៊ីល យកឈ្នះ ក្រូ​អាត ៣ ទល់នឹង ១​។​

​ដោយឡែក​សម្រាប់​គូប្រកួត​នា​ថ្ងៃ​សុក្រ​នេះ គឺជា​ការជួប​គ្នា​រវាង​ក្រុម​ជម្រើសជាតិ​Mexico ជាមួយនឹង​Cameroon ដែល​ជា​ការប្រកួត​ស្ថិត​​​ក្នុង​Group A ដដែល​។​ការប្រកួត​សម្រាប់​គូ​នេះ នឹង​ចាប់ផ្តើម​នៅវេលា​ម៉ោង​១១​យប់ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​។

សូម​កុំ​ភ្លេច​ណា​រង់ចាំ​ទស្សនា និង​ទស្សន៍ទាយ​ទាំងអស់គ្នា​ថា ក្រុម​ណាមួយ ជា​អ្នក​ទទួលបាន​ជ័យជម្នះ​៕(​ដោយៈ​សៅ វិសាល​)

ព័ត៌មានផ្សេងទៀត